កីឡា
យប់នេះ Shan United ប៉ះ ព្រះខ័នរាជស្វាយរៀង មិនមែនតេស្តកីឡាករ
លោក Ono Hiroki គ្រូបង្វឹកក្រុម Shan United បានចាត់ទុកការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង វេលាម៉ោង៧:៣០នាទីយប់នេះមិនមែនជាការប្រកួតដើម្បីធ្វើតេស្តសមត្ថភាពកីឡាកររវាងក្រុមទាំងពីរ។

ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលក្រុមមកពីមីយ៉ាន់ម៉ា Shan United នៅយប់ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់វគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយ ពានរង្វាន់ ASEAN Club Championship។
ក្រុមទាំងពីរបានអស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដូច្នេះការប្រកួតយប់នេះគ្រាន់តែជាការប្រកួតបង្ក្រប់កិច្ចប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Ono Hiroki គ្រូបង្វឹកសញ្ជាតិជប៉ុនរបស់ក្រុម Shan United បាននិយាយថា ៖«ការប្រកួតថ្ងៃនេះជាការប្រកួតដ៏លំបាកមួយ ពីព្រោះព្រះខ័នរាជស្វាយរៀងជាក្រុមមានកីឡាករប្រយុទ្ធល្អៗ ដូចជាកីឡាករប្រេស៊ីល និងកីឡាករក្នុងស្រុកមួយចំនួន។ សម្រាប់របស់ខ្ញុំ បើមិនប្រឹងខ្លាំងទេ ប្រាកដជារបូតច្រើនគ្រាប់»។

លោកបានបន្តថា ៖«សម្រាប់ក្រុមរបស់ខ្ញុំមានកីឡាកររបួសម្នាក់ពីរនាក់ដែរ។ បើប្រៀបធៀបពីលីគកម្ពុជាជាមួយលីគមីយ៉ាន់ម៉ា គឺលីគនៅកម្ពុជា ជាពិសេសក្រុមនៅលំដាប់កំពូលទាំង៤ បានចំណាយធន់ធានច្រើន។ បើនិយាយពីកីឡាករបរទេស ពួកគាត់មានកីឡាករបរទេសល្អៗច្រើនជាងនៅមីយ៉ាន់ម៉ា»។
ទោះបីជាការប្រកួតគ្រាន់តែបង្ក្រប់កិច្ច ប៉ុន្តែគ្រូបង្វឹកសញ្ជាតិជប៉ុនបានប្តេជ្ញាស្វែងរកជ័យជម្នះដើម្បីបង្កើតកំណត់ត្រាផ្ទាល់ខ្លួនលើក្លិបនៅក្រៅប្រទេស។ លោកបាននិយាយថា ៖«សម្រាប់ខ្ញុំ ការប្រកួតនេះ មិនមែនជាការប្រកួតដើម្បីតេស្តសមត្ថភាពកីឡាកររវាង Shan United និងព្រះខ័នរាជស្វាយរៀងទេ។ នេះជាការប្រកួតពានផ្សេងគ្នា ដូច្នេះចាំការប្រកួតនេះចប់ ទើបយើងគិតពីការប្រកួតពានមួយទៀតដែលប៉ះព្រះខ័នរាជស្វាយរៀងដដែល»។

ការលើកឡើងរបស់លោក Ono Hiroki បែបនេះ ដោយសារតែក្រុមទាំងពីរត្រូវជួបគ្នាពីរលើកទៀតក្នុងវគ្គ៨ក្រុមចុងក្រោយប្រចាំតំបន់អាស៊ាន ពានរង្វាន់ AFC Challenge League នៅខែមីនាខាងមុខ។ ដូច្នេះការប្រកួតយប់នេះប្រៀបដូចជាការធ្វើតេស្តសមត្ថភាពរវាងក្រុមទាំងពីរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


