កីឡា
GOAL ដាក់ចំណាត់ថ្នាក់កីឡាករ២០នាក់ អាចឈ្នះ Ballon d’Or ខណៈ Mbappe ឈរលេខ ២
ការប្រកួតប្រជែងពាន Ballon d’Or នៅឆ្នាំ ២០២៥ កំពុងក្លាយជាមុខសញ្ញាគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីមានកីឡាករច្រើនបានបង្ហាញសមត្ថភាពល្អខ្លាំងនៅលើទីលាន ទាំងនៅជម្រើសជាតិ និងក្លិបអាជីព ហើយពួកគេទាំងអស់នោះ សុទ្ធតែត្រូវបានអ្នកគាំទ្រព្យាករ នឹងអាចឈ្នះពានបាល់មាស ដែលជាពានឯកត្តជនកំពូលមួយ។

កីឡាករ ដែលអ្នកគាំទ្រ និងអ្នកជំនាញផ្នែកបាល់ទាត់ តែងតែលើកមកវែកញែកនិយាយភាគច្រើនអំពីលទ្ធភាព អាចឈ្នះពានបាល់មាសឆ្នាំនេះរួមមាន Mohamed Salah, Raphinha, Lamine Yamal, Kylian Mbappe, Vinicius Jr. និង Ousmane Dembele ជាដើម។
ប៉ុន្តែក្រឡេកមកកាន់ GOAL ដែលជាស្ថាប័នសារព័ត៌មានកីឡាដ៏ធំមួយរបស់ពិភពលោកវិញ បានបញ្ចេញចំណាត់ថ្នាក់កីឡាករទាំង ២០ ដែលមានភាគរយឈ្នះពាន Ballon d’Or នៅឆ្នាំ ២០២៥។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍សម្រាប់ចំណាត់ថ្នាក់កំពូលទាំង៣ (Top 3) គឺ Raphinha ឈរនៅលេខរៀងទី ១, Mbappe ឈរនៅលេខរៀងទី ២ និង Lamine Yamal ឈរនៅលេខរៀងទី ៣។
ខាងក្រោមនេះគឺជាកីឡាករទាំង ២០ ស្ថិតនៅក្នុងការចាត់ចំណាត់ថ្នាក់របស់ GOAL៖
២០. Serhou Guirassy (Borussia Dortmund)

១៩. Viktor Gyokeres (Sporting CP)

១៨. Erling Haaland (Manchester City)

១៧. Virgil van Dijk (Liverpool)

១៦. Michael Olise (Bayern Munich)

១៥. Alexander Isak (Newcastle)

១៤. Vitinha (Paris Saint-Germain)

១៣. Lautaro Martinez (Inter Milan)

១២. Julian Alvarez (Atletico Madrid)

១១. Jamal Musiala (Bayern Munich)

១០. Jude Bellingham (Real Madrid)

៩. Vinicius Jr. (Real Madrid)

៨. Robert Lewandowski (Barcelona)

៧. Pedri (Barcelona)

៦. Mohamed Salah (Liverpool)

៥. Ousmane Dembele (PSG)

៤. Harry Kane (Bayern Munich)

៣. Lamine Yamal (Barcelona)

២. Kylian Mbappe (Real Madrid)

១. Raphinha (Barcelona)

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


