កីឡា
ស្វាយរៀងខាប់ នឹងរកឃើញ ៤ ក្រុមទៀតឡើងទៅវគ្គ ៨ ក្រុមនៅចុងសប្តាហ៍នេះ
ការប្រកួត ស្វាយរៀងខាប់ លើកទី៧ បានរកឃើញក្រុមចំនួន៤ រួចរាល់ហើយ ក្នុងការឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយកាលពីចុងសប្តាហ៍មុន។

ក្រុមចំនួន ៤ ដែលបានកក់កៅអីឡើងកាន់វគ្គ ៨ ក្រុមរួចរាល់ ក្នុងនោះមាន ក្រុមកាំភ្លើងធំ គោព្រៃភូមិស្វាយធំ ក្រុមលីងគួយ អេហ្វស៊ី និងក្រុមសសយក ស្រុកចន្ទ្រា។
យ៉ាងណា នៅចុងសប្តាហ៍នេះ នឹងមានការប្រកួតវគ្គ ១៦ ក្រុមចំនួន ៤ គូទៀត ដើម្បីស្វែងរកក្រុមចំនួន ៤ បន្ថែមឡើងទៅវគ្គ ៨ ក្រុម ក្នុងនោះក្រុម United SEZ នឹងត្រូវជួបជាមួយក្រុម ស៊ាំម៉ូរ៉ៃភូមិតាកឹង នៅថ្ងៃ សៅរិ៍ ទី ១៤ ខែ មិថុនានេះ ម៉ោង ២ រសៀល។
ចំណែកនៅថ្ងៃ អាទិត្យ ទី ១៥ ខែ មិថុនា មាន ២ គូ គឺក្រុម CRS Sport ត្រូវជួបក្រុម បក្សីស្វាយរៀង ម៉ោង ៨ ព្រឹក។ រីឯក្រុម យុវជនជីភូ នឹងត្រូវជួបក្រុម យុវជនសាមគ្គី នៅម៉ោង ២ រសៀល។
ដោយឡែកនៅថ្ងៃ ពុធ ទី ១៨ ខែ មិថុនា នឹងមានមួយគូទៀត គឺជាការជួបគ្នារវាងក្រុមព្រះខ័នរាជស្វាយរៀង U18 ទល់នឹងក្រុម ភូមិហ៊ីង៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


