កីឡា
ក្លិប Barcelona កំណត់គោលដៅយកខ្សែប្រយុទ្ធដ៏មានសក្តានុពលម្នាក់ មកជំនួស Lewandowski
ក្លិបអ្នកមានបុណ្យ FC Barcelona បានកំណត់គោលដៅលើខ្សែប្រយុទ្ធរបស់ Atletico Madrid កីឡាករ Julian Alvarez ជាគោលដៅផ្ទេរដ៏ធំនៅរដូវកាលក្តៅខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Diario Sport។

ក្លិបអ្នកមានបុណ្យ Barcelona ហាក់បង្កើនការចាប់អារម្មណ៍ខ្លាំងលើកីឡាករ Julian Alvarez នៅរដូវកាលនេះ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពលេចធ្លោ ដោយការលេង ៧ ប្រកួតដើមរដូវកាល ២០២៥-២០២៦ រូបគេរកបាន ៦ គ្រាប់។
ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ២៥ ឆ្នាំ ត្រូវបានគេមើលឃើញ ថា ជាបេក្ខភាពដ៏សក្តិសមបំផុត ដើម្បីមកជំនួសខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ក្នុងរយៈពេលវែង ដែលត្រូវបានគេរំពឹង នឹងចាកចេញពីក្លិបក្នុងតំបន់ កាតាឡាន់ នៅចុងបញ្ចប់រដូវកាលនេះ។

គួរឱ្យដឹងថា Alvarez គឺនៅសល់កិច្ចសន្យា ជាមួយក្លិប At Madrid រយៈពេលវែងទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣០។ ប្រសិនបើ Barcelona ពិតជាធ្វើការចរចា ដើម្បីចុះកិច្ចសន្យាយកខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះនៅរដូវកាលក្រោយពិតមែន នោះត្រូវបានគេមើលឃើញ ថា នឹងក្លាយជារឿងដ៏ស្មុគស្មាញ។
ទោះបីជាយ៉ាងណា Barcelona នៅតែកំណត់មុខសញ្ញាលើ Alvarez ជាគោលដៅផ្ទេរធំបំផុតសម្រាប់ពួកគេ ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធក្នុងរយៈពេលវែង៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Tribuna
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


