Connect with us

បច្ចេកវិទ្យា

ការវិភាគលើបច្ចេកវិទ្យាវៃឆ្លាត៖ តើលោកអ្នកកំពុងប្រើប្រាស់ការផ្សព្វផ្សាយពាណិជ្ជកម្មដ៏មានសក្ដានុពលពេញលេញរបស់ Facebook មែនទេ?

បានផុស

នៅ

គ្មានអ្វីត្រូវលាក់បាំង ដែលការវិភាគទិន្នន័យស្វ័យប្រវត្តិ និងបច្ចេកវិទ្យាវៃឆ្លាត បានចូលរួមចំណែកយ៉ាងសំខាន់នូវគ្រប់ស្ថានការណ៍ក្នុងជីវភាពរស់នៅរបស់យើង រួមទាំង ការសម្រេចបង្ហោះពាណិជ្ជកម្មលើ Facebook feed (Facebook algorithm) ដែលជា​យាន​ឈាន​សម្រេច​ជោគជ័យ​ចំពោះ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ទូទាំង​សកលលោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តិកនិក​វិភាគ​ទិន្នន័យ​ស្វ័យ​ប្រ​វ​ត្ដិ​របស់ Facebook គ្របដណ្ដប់​គ្រប់​តថភាព​ទាំងអស់ ចាប់ពី​ការរៀបចំ​ថវិកា​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យមាន​ប្រសិទ្ធភាព​រហូតដល់​ពាក្យពេចន៍ ឬ​ឃ្លោងឃ្លា​ផុស​លើ​ផ្ទាំង​ពាណិជ្ជកម្ម​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ ដែល​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល និង​សន្សំសំចៃ​សម្រាប់​រាល់​អាជីវកម្ម​នីមួយៗ​ក្នុង​ការបាញ់​ឆ្ពោះ​អតិថិជន​គោលដៅ​នៅលើ Facebook, Instagram និង Messenger​។​

​ខណៈ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ អាច​បង្ក​ការភាន់ច្រឡំ​ដល់​អ្នក​ចំណូល​ថ្មី កត្តា​គន្លឹះ​ចំនួន​២ ត្រូវបាន​បង្កើតឡើង ដើម្បី​គ្រប់គ្រង​ថា តើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ប្រភេទ​ណា​ត្រូវ​ផុស​ឱ្យ​អតិថិជន​បានឃើញ​នៅវេលា​ណា​។ ទីមួយ លោកអ្នក​អាច​គ្រប់គ្រង (​មហាជន​គោលដៅ គោលបំណង និង​គុណភាព នៃ​ពាណិជ្ជកម្ម​) ហើយ​មួយទៀត ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង ដោយ​ការសម្រេច​បង្ហោះ​ពាណិជ្ជកម្ម​លើ Facebook feed (​ការដេញថ្លៃ​)​។​

Aloke Panikar ជា Facebook Partner Director របស់​ក្រុមហ៊ុន Httpool ប្រចាំ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស បានបង្ហាញ​ត្រួសៗ​ពី​ការវិភាគ​នៃ​បច្ចេក​វិទ្យា​វៃឆ្លាត (AI) និង​និយមន័យ​ទាក់ទង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ Facebook និង​អាជីវកម្ម​របស់លោក​អ្នក​។

​តាមរយៈ​ការប្រើប្រាស់​យុទ្ធសាស្ដ្រ​ស្វែងរក​អតិថិជន​គោលដៅ​ដ៏​មាន​សក្ដានុពល​បំផុត អ្នកធ្វើ​ទីផ្សារ អាច​កាត់បន្ថយ​បរិមាណ​ការដាក់​តាំង​បង្ហាញ​ពាណិជ្ជកម្ម​ដែល​មិន​ពាក់ព័ន្ធ​នៅលើ Facebook​។ ជាពិសេស ពួកគេ​នឹងមាន​ឱកាស​ប្រាប់​រ៉ូ​បូត​វៃឆ្លាត​នូវ​ប្រភេទ​អតិថិជន ដែល​ពួកគេ​មានបំណង​ចង់ឱ្យ​ចូល​មើល​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​។ ច្បាស់​ណាស់ គ្មានអ្វី​ត្រូវ​ណែនាំ​សម្ភារ​ផ្ទះបាយ​ដល់​អ្នក​កុម្ម៉ង់​អាហារ​ខ្ចប់​រៀងរាល់​យប់នោះ​ទេ​។ ហើយ​ការកំណត់​គោលដៅ​អតិថិជន​ពិតជា​មានលទ្ធភាព​ខ្ពស់​ស្ទើរតែ​គ្រប់​តថភាព ដូចជា ការគិត​ទៅលើ​អាយុ ទីតាំង ភេទ ចំណាប់អារម្មណ៍ សកម្មភាព និង​ថែមទាំង​អត្ដចរឹក និង​ការប្រាស្រ័យ​ទាក់ទង​នៅលើ​អន​ឡាញ​។ ពេលនេះ​មហាជន​គោលដៅ​របស់​លោកអ្នក ក៏​អាច​ត្រូវបាន​ចម្រាញ់​ពី​បញ្ជីរាយនាម​អ៊ីមែល ឬ​បង្កើត​ឡើងជា​លក្ខណៈ​ប្រហាក់ប្រហែល នឹង​អតិថិជន​ចាស់​។​

​គោលបំណង​នៃ​យុទ្ធនាការ​នេះ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ពេញលេញ​ដោយ​អ្នក​ផ្សព្វផ្សយ​ពាណិជ្ជកម្ម និង​ចាំបាច់​ត្រូវតែ​ឆ្លងកាត់​ការ​ត្រិះរិះ​ពិចារណា​មុននឹង​ធ្វើការ​អនុវត្ដ​។ នៅពេល​លោកអ្នក​ដឹង​ច្បាស់​អំពី គោលដៅ​អ្វីដែល​ខ្លួន​ចង់​ធ្វើ សុំចូល​ទៅកាន់​គន្លឹះ​នៃ​ការសម្រេច បង្ហោះ​ពាណិជ្ជកម្ម​លើ Facebook feed ដោយ​វាយតម្លៃ​នូវ​លទ្ធភាព​ដែល​អាច​កើតឡើង និង​ស្ទាបស្ទង់​ពី​អត្តចរិត​អ្នកប្រើប្រាស់ ដើម្បី​បានដឹង​ពី អត្រា​ចលនា​ការប៉ាន់ប្រមាណ​។ ប៉ុន្ដែ​វា​គ្មានអ្វី​សំខាន់​ជាង​គុណភាព​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់លោក​អ្នក​នោះទេ​។ Facebook បានផ្ដល់​ជូន​នូវ​រង្វាន់​ដល់​គ្រប់ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​កម្រិត​ពិន្ទុ​ខ្ពស់ ដែល​ប្រតិ​ប​ត្ដិ​ការ​ដោយ​លទ្ធផល​ចេញពី​ការវិភាគ​ទិន្នន័យ​នៃ​បច្ចេកវិទ្យា​វៃឆ្លាត​ត​មួយទៀត​របស់ Facebook​។ ជាក់ស្ដែង បើ​អ្នកប្រើប្រាស់​ត្រូវបាន​មើលឃើញថា​កំពុង​បិទ​ផ្ទាំង​ពាណិជ្ជកម្ម របស់លោក​អ្នក វា​ច្បាស់​ជា​មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ​របស់​មហាជន​បានឡើយ​។ សកម្មភាព​ទាំងនេះ​បាន​បន្ទាប​ពិន្ទុ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ឱកាស នៃ​ការបង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​នាពេលខាងមុខ​។ សរុបមក ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​បង្កើតឱ្យមាន​ទំនាក់ទំនង​កាន់តែច្រើន ប្រាកដ​ជាមាន​ពិន្ទុ​បញ្ជាក់​គុណភាព​ខ្ពស់ និង​រមែង​ផុស​នៅលើ​ប្លេ​ត​ហ្វ​ម​ញឹកញាប់​។​

​បើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​រួមបញ្ចូល​យុទ្ធសាស្ដ្រ​ផ្ដោតលើ​មហាជន​គោលដៅ គោលបំណង និង​ចំណាត់ថ្នាក់​បញ្ជាក់​គុណភាព​ខ្ពស់ គឺជា​បេះដូង អ៊ីចឹង​ការសម្រេច​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ Facebook feed ប្រាក​ជា​ខួរក្បាល​ជួយ​ឱ្យមាន​ចង្វាក់​ដង្ហើម​លោត​។ ទាំងពីរ​នេះ​ធ្វើការ​រួមគ្នា ខណៈ​គោលបំណង​នៃ​ការសម្រេច​បង្ហោះ​នេះ ​គឺជា​ការធានា​ដល់​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នូវ​កម្រិត​គុណភាព​ខ្ពស់​ធៀប​នឹង​តម្លៃ​។ ឧទាហរណ៍ បើ​កម្មវិធី​វិភាគ​រក​ដំណោះស្រាយ​ស្វ័យ​ប្រ​វ​ត្ដិ ទស្សន៍ទាយ​ថា មាន​បុគ្គល​ណា​ព្រងើយកន្តើយ​នឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការសម្រេច​ដាក់ឱ្យ​ផុស​ឡើង គួរ​ត្រូវបាន គិត​ជាថ្មី ខណៈ​អត្រា​ចលនាការប៉ាន់ប្រមាណ​នឹង​ត្រូវបាន​កាត់បន្ថយ​។​

​ពេល​ថ្នាក់ដឹកនាំ​អាជីវកម្ម​ឮ​ពាក្យ​ថា “​ដេញថ្លៃ​” ពួកគេ​ច្បាស់​ជា​គិត​ភ្លាម​ថា អ្នក​ហ៊ាន​ឱ្យ​ថ្លៃ​ខ្ពស់​ជា​អ្នកឈ្នះ ប៉ុន្ដែ​ជាក់ស្ដែង យើង​មើលឃើញថា ការ​ហ៊ាន​ចំណាយ​ប្រាក់ ច្រើន​បំផុត​គ្រាន់តែ​ជា​កត្ដា​រួមផ្សំ​តូចតាច​ក្នុង​អត្ថន័យ​នៃ​ការដេញថ្លៃ​លើ Facebook​។ បើ​ការវិភាគ​នៃ​បច្ចេកវិទ្យា​វៃឆ្លាត​ព្យាករ​ឃើញ​មាន​កម្រិត​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​ឆ្លើយឆ្លង​ប្រកបដោយ​ភាព​វិជ្ជមាន លោកអ្នក​ប្រហែល​ជាមាន​កម្រិត​នៃ​ការដេញថ្លៃ​ទាប​បំផុត តែ​ការប្រកួតប្រជែង​នៅតែ​ជា​ឱកាស​ឱ្យ​លោកអ្នក​ឈ្នះ ហើយ​ជានិច្ចកាល​យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដថា បេះដូង​របស់​យើង​ស្ថិតនៅលើ​ទីតាំង​ដ៏​ត្រឹមត្រូវ​ហើយ ខួរក្បាល​របស់​យើង​នៅតែមាន​ដំណើរការ​។ ខណៈ​យើង​ទំនងជា​មិនមាន​ឥទ្ធិពល​ទៅលើ​លទ្ធផល ចេញពី​ការវិភាគ​ទិន្នន័យ​នៃ​បច្ចេកវិទ្យា​វៃឆ្លាត​ការត្រៀម​ទុកជាមុន​ស្របពេល​ដែល​យើង​រៀបចំ​ផែនការ យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ពិតជា​កត្ដា​សំខាន់​។​

​ការបង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្រោម​កម្រិតស្ដង់ដារ នោះ​ហើយ​ណែ​នាំឱ្យ​លោកអ្នក​នឹងមិន​ទទួលជោគជ័យ​ឡើយ​។ ដូច្នេះ​ចូរ​រៀប ចំ​ផែនការ និង​យុទ្ធសាស្ដ្រ​ឱ្យ​បានល្អ​បំផុត និង​ប្រើប្រាស់​ការវិភាគ​បែប​វិទ្យាសាស្ដ្រ​ដើម្បី​ធ្វើឱ្យ​ប្រសើរ ឡើង​នូវ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​លោកអ្នក​បន្ដិច​ម្ដងៗ​។ តាម​មធ្យោបាយ​នេះ ការវិភាគ​ទិន្នន័យ ស្វ័យ​ប្រ​វ​ត្ដិ​របស់ Facebook នឹង​បំពេញ​បំណង​បរស់​លោកអ្នក ហើយ​បេះដូង​របស់លោក​អ្នកនឹង​នៅ តែ​បន្ដ​លោត​ឥតឈប់ឈរ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៦ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១២ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ២០ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២២ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២៥ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម