បច្ចេកវិទ្យា
ពង្រឹង SEO លើទីផ្សារអនឡាញ តាមរយៈការបង្កើតរបៀបរុករក លើ google រហ័ស
ក្នុងនាមជាអ្នកគ្រប់គ្រងទីផ្សារ ការរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារ បង្កើតមាតិកាអនឡាញ សម្រាប់ឆ្នាំ ២០២០ ដោយប្រើនិងវិភាគលើ SEO គឺជាគំនិតកំពូលសម្រាប់តែអ្នកទីផ្សារដែលជឿនលឿន។
គម្រោង SEO និងការអនុវត្តល្អបំផុតគឺការសរសេរប្លក់យ៉ាងសកម្មអំពីខ្លួនយើង ឬសេវាកម្ម ឬផលិតផល។ល។ ហើយគេហទំព័រនោះ ត្រូវការផែនការ SEO មួយរឹងមាំ។

អ្វីទៅជាSEO
SEO អក្សរកាត់គឺ search engine optimization ជាពាក្យកាត់ដែលតំណាងឲ្យការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរកអនឡាញ ឧទាហរណ៍ ផលិតផលយើងឈ្មោះ កម្ពុជាថ្មី ពេលអ្នកម្នាក់វាពាក្យនេះនឹងបង្កើនប្រសិទ្ធភាពគេហទំព័រទទួលបានចរាចរមិនបង់ប្រាក់ពីលទ្ធផលនៃម៉ាស៊ីនស្វែងរក។
សម្រាប់អ្នកទីផ្សារភាគច្រើនដំណើរការនេះមិនស្មុគស្មាញទេ។ ពេលវេលាគឺជាបញ្ហា។ ការតាមដានប្រចាំសប្តាហ៍ធ្វើឲ្យយើងស្មានដឹងអំពីចរាចរខ្លួនហើយធ្វើការអភិវឌ្ឍមាតិកាដែលទាក់ទាញអ្នករុករកព័ត៌មាន។
គន្លឹះខ្លីៗ ល្បិច និងនិន្នាការថ្មីៗកំពុងជាអត្ថបទនាំមុខ និងទទួលបានការឃ្លីគចូលមើល ប៉ុន្តែរឿងដែលឈឺក្បាលគឺ គូប្រជែងយើងក៏អាចចម្លងរបៀបប្រើពាក្យគន្លឹះនិងពេលខ្លះចម្លងអត្ថបទយើងទៅទៀត។
ព្យាយាមជាមួយ Google ធ្វើការដោយមិនចេះនឿយហត់
នេះជាការងារនៃ Digital Marketing ។ ការងារយើងពុំមែនសម្រាប់វាស់វែងរកចំណាត់ថ្នាក់ទេតែសម្រេចបានការកំណត់ថាអត្ថបទខ្លីៗឬវែងណាខ្លះ ដែលមានលក្ខណៈពិសេសសម្រាប់ហ្គូហ្គលអនុញ្ញាតឲ្យ SEO អនុវត្តដំណើរការវា។
ស្វែងយល់ពី SEO នៅក្នុងទម្រង់សាមញ្ញបំផុត
នៅពេលអ្នកលេងអនឡាញកំពុងស្វែងរកព័ត៌មានអំពីសេវាកម្មអ្វីមួយឧទាហរណ៍ បោសសម្អាតផ្ទះ តាមអ៊ីនធឺណិតយើងត្រូវមាន ចម្លើយ ធាតុលំអិត កាលបរិច្ឆេទ តម្លៃរូបភាព អាស័យដ្ឋានឬនិយមន័យច្បាស់អំពីសេវាកម្មបោសសម្អាតដែលយើងអាចផ្ដល់ជូន។
Google ចែកចាយវាចេញទៅចំគោលដៅ ហើយព្រោះថា ប្រសិនបើ Google មានតំណភ្ជាប់ចំនួនដប់ដែលមិនបានផ្តល់នូវអ្វីដល់អ្នកដែលកំពុងរក គេនឹងគិតថា google គ្មានន័យ។ ដូច្នេះយើងនិង Google ត្រូវការគ្នាទៅវិញទៅមក។

វិធីសាស្ត្រជឿនលឿន
ស្វែងយល់ពីរបៀបដែលម៉ាស៊ីនស្វែងរកដំណើរការលើអនឡាញ។ មើលទិដ្ឋភាពខាងក្នុងអំពីវិធីដែល Google កំណត់ការផ្លាស់ប្តូរ ចំណាត់ថ្នាក់និងក្បួនដោះស្រាយរបស់វាដោយផ្ទាល់ពីហ្គូហ្គោលប្រហែលជា៣០ នាទីចំណាយរាល់ថ្ងៃ។ ពេលនោះយើងបានស្តាប់ពីរបៀបដែលអតិថិជនរនិយាយបន្ទាប់មកភាសាឬការនិយមក្នុងជីវិតរបស់ពួកគេ។
យល់ពីសំណួរដែលពួកគេកំពុងសួរ របៀបដែលពួកគេកំពុងសួរ តម្រូវការរបស់ពួកគេនិងអ្វីដែលធ្វើឱ្យពួកគេនៅជាមួយយើងយូរ។
ដោះស្រាយបញ្ហារបស់ពួកគេ ហើយបំពេញតំរូវការរបស់ពួកគេនឹង សកម្មអំពីរឿងអស់ទាំងនេះ នៅលើគេហទំព័រក្រុមហ៊ុន។
យុទ្ធសាស្រ្តកម្រិតខ្ពស់ដោយប្រើឧបករណ៍ SEO
មួយក្នុងចំណោមឧបករណ៍កំពូល ៗ ដើម្បីស្រាវជ្រាវជំនួសពាក្យគន្លឹះនិងបរិមាណស្វែងរក គឺ ជ្រើសរើសពាក្យដែលធ្លាប់ត្រូវបានគេស្វែងរកច្រើនបំផុតមកប្រើ៕
ប្រែសម្រួល៖ចម្រើនតារា
ចុចអាន៖តើបណ្ដាញ linkedin គឺជាអ្វី និងមានសារៈប្រយោជន៍បែបណាខ្លះ?
ចុចអាន៖ជំនាញសរសេរកូដ ( learn how to code) ជាការបោះជំហានចូលទៅក្នុងសកលលោកដ៏ធំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


