បច្ចេកវិទ្យា
ប្រព័ន្ធសុវត្ថិភាពរថយន្តរបស់ក្រុមហ៊ុន Tesla បរាជ័យសាកល្បង បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់
ប្រព័ន្ធជំនួយសុវត្ថិភាព Autopilot នៃក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងបន្ថែមទៀត ក្រោយបរាជ័យសាកល្បង បណ្ដាលឱ្យអ្នកបើកបរម៉ូតូពីរនាក់បានស្លាប់។ បច្ចុប្បន្នករណីស្លាប់នេះបាននិងកំពុងស៊ើបអង្កេតដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) នៅសហរដ្ឋអាមេរិក។

ការបរជ័យសាកល្បងលើកទី១ កើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅ Riverside រដ្ឋកាលីហ្វ័រញ៉ា ដោយរថយន្ត Tesla Model Y បានប៉ះទង្គិចនឹងម៉ូតូ Yamaha V Star ។ ចំណែកលើកទី២ កើតឡើងនៅ ១៧ ថ្ងៃក្រោយពីករណីទី១ នៅក្នុងរដ្ឋ Utah ដែលរថយន្ត Model 3 បានបុកជាមួយម៉ូតូ Harley-Davidson ធ្វើឱ្យអ្នកជិះម៉ូតូ ២នាក់ស្លាប់នៅកន្លែងកើតហេតុ ។

ការបរាជ័យទាំងពីរលើកនេះ បានបណ្ដាលឱ្យអ្នកប្រើប្រាស់មានការភ័យខ្លាចថាអាចនឹងមានបញ្ហាជាមួយនឹងបច្ចេកវិទ្យាជំនួយរបស់អ្នកបើកបររបស់ក្រុមហ៊ុន Tesla ជាពិសេសបញ្ហាសម្គាល់ម៉ូតូនៅលើដងផ្លូវ។
តាមរបាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមឧបទ្ទវហេតុចំនួន ៣០ករណី នៅអាមេរិក ដែលប្រព័ន្ធ Autopilot របស់ក្រុមហ៊ុន Tesla បរាជ័យសាកល្បងនាពេលកន្លងមក មាន ១៩ករណីបានបណ្តាលឲ្យមនុស្សស្លាប់។
កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន Tesla បានទម្លាក់ឧបករណ៍ចាប់សញ្ញារ៉ាដាពីប្រព័ន្ធសុវត្ថិភាពសកម្ម Autopilot របស់ខ្លួន និងបានកំណែទម្រង់កាមេរ៉ាគឺ Tesla Vision ។ Tesla Vision ដំណើរការដោយកាមេរ៉ាចំនួន ៨គ្រាប់ ដែលដាក់ជុំវិញរថយន្ត និងគ្មានរ៉ាដា។ កាមេរ៉ានេះប្រៀបជាដូចជាភ្នែកអ៊ីចឹង វាបញ្ជូនរូបភាពទៅកាន់បណ្តាញកុំព្យូទ័រ និងវិភាគវត្ថុនានានៅលើផ្លូវ។
ប៉ុន្តែក្រោយបរាជ័យជាច្រើនដង គេសង្ស័យថា Tesla Vision ទំនងមិនដំណើរការក្នុងស្ថានភាពងងឹត និងលក្ខខណ្ឌអាកាសធាតុមិនល្អឡើយ ហើយពេលនេះ អាមេរិកកំពុងត្រួតពិនិត្យយ៉ាងហ្មតចត់លើប្រព័ន្ធសុវត្ថិភាពមួយនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CarBuyer
ចុចអាន៖ Apple ស្នើអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់កុំដាក់ស្លាកសញ្ញាថា “ផលិតនៅតៃវ៉ាន់”
ចុចអាន៖ ប្រវត្តិនៃការចាប់ផ្ដើម និងរឿងរ៉ាវពីក្រោយភាពជោគជ័យរបស់ Samsung
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


