ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា វាយប្រហារលើពិធីបុណ្យព្រះពុទ្ធសាសនាសម្លាប់មនុស្ស៣២នាក់
យ៉ាងហោចណាស់មនុស្ស ៣២ នាក់ រួមទាំងកុមារជាច្រើននាក់បានស្លាប់ និងជាង ៥០ នាក់បានរងរបួស ដោយសារយោធាមីយ៉ាន់ម៉ាបើកការវាយប្រហារតាមអាកាសលើកន្លែងប្រារព្ធពិធីបុណ្យពន្លឺរបស់ព្រះពុទ្ធសាសនា ឬពិធីបុណ្យThadingyutនៅទីប្រជុំជន Chaung-U ក្នុងតំបន់ Sagaing។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី០៧ខែតុលា។

សាក្សីបាននិយាយថា គ្រាប់បែកពីរគ្រាប់ត្រូវបានទម្លាក់ដោយទាហារបបយោធានៅម៉ោង ៧ យប់ទៅលើហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យ។ ប៉ុន្មាននាទីក្រោយមក យន្តហោះបានត្រលប់មកទម្លាក់គ្រាប់បែកចំនួនពីរគ្រាប់ទៀត ធ្វើឱ្យមានមនុស្សស្លាប់បន្ថែមទៀត។
របាយការណ៍ក្នុងស្រុកបាននិយាយថា ជនរងគ្រោះរួមមានជនស៊ីវិល សមាជិកក្រុមប្រដាប់អាវុធ និងសកម្មជនយុវជនបួននាក់មកពីគណៈកម្មាធិការអហិង្សា Monywa-Amyint Lan ។ បើតាមវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពមនុស្សភ័យស្លន់ស្លោ រត់រកសមាជិកគ្រួសារពួកគេក្រោយការវាយប្រហារ។
ក្រៅពីនេះក៏មានការវាយប្រហារដាច់ដោយឡែកមួយទៀតនៅយប់ដដែលនោះ ដោយរបបយោធាបានទម្លាក់គ្រាប់បែកលើតំបន់នានាក្នុងរដ្ឋ Shan ភាគខាងជើងដែលគ្រប់គ្រងដោយកងទ័ពរំដោះជាតិតាអុង (TNLA) ។
គួរបញ្ជាក់ថារបបយោធាមីយ៉ាន់ម៉ាដឹកនាំដោយ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានបង្កើនការវាយប្រហាររបស់ខ្លួនដណ្ដើមគ្រប់គ្រងតំបន់ជាច្រើនមកវិញមុនការបោះឆ្នោតនៅចុងឆ្នាំនេះ ដែលបង្គឲ្យមានអ្នកស្លាប់ របួស និងការបំផ្លិចបំផ្លាញកើនឡើង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


