Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ក៏​ប្រកាស​សញ្ញា​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​ដែរ ក្រោយ​រញ្ជួយ​ដីដ៏​ខ្លាំង​នៅ​ហ្វីលីពីន

បានផុស

នៅ

យោង​តាម​​ការ​ចុះផ្សាយ​របស់ BBC ការព្រមានអំពីរលកយក្សស៊ូណាមិក៏ត្រូវបានដាក់​ចេញផងដែរនៅក្នុងតំបន់ភាគខាងជើង Sulawesi នៃប្រទេសឥណ្ឌូណេស៊ី និងតំបន់ Papua ដែលមានចម្ងាយជាង ៣០០គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី​កម្រិត​៧,៦​រ៉ិចទ័រ​​ក្នុង​ប្រទេស​ហ្វីលីពីននាព្រឹកថ្ងៃទី​១០​ខែ​តុលា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបតំណាង)

ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ឥណ្ឌូណេស៊ីនិយាយថា តំបន់ទាំងនេះកំពុង​ស្ថិតនៅក្រោមការគំរាមកំហែង។​

ការជូនដំណឹងពីមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក បាន​ព្រមានថា រលកយក្សស៊ូណាមិអាចឡើងដល់​កម្ពស់ ៣​ម៉ែត្រ​​នៅតាមឆ្នេរសមុទ្រមួយចំនួនក្នុងប្រទេសហ្វីលីពីន។ រលក​នេះ​អាចឡើងដល់មួយម៉ែត្រពីលើជំនោរធម្មតា សម្រាប់ឆ្នេរសមុទ្រមួយចំនួននៃប្រទេសឥណ្ឌូណេស៊ី និងតំបន់ Papua។

អ្នកស្រុកនៅតំបន់ឆ្នេរដែលរងផលប៉ះពាល់នៃប្រទេសឥណ្ឌូណេស៊ីត្រូវបានគេណែនាំ​ឲ្យ​ផ្លាស់ទីឆ្ងាយពីឆ្នេរ និង​តំបន់​ទំនាប៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម