Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី អំពាវនាវ​ឲ្យ​ដោះលែង​ម្ដាយ​ជា​បន្ទាន់ក្នុង​សន្និសីទនៅសាធារណរដ្ឋឆែក

បានផុស

នៅ

លោក Kim Aris កូនប្រុសរបស់អតីមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ដែលកំពុងជាប់ពន្ធនាគារបានអំពាវនាវឱ្យមានការដោះលែងលោកស្រីជាបន្ទាន់ក្នុងអំឡុងពេលសន្និសីទ Forum 2000 លើកទី ២៩ នៅទីក្រុង Prague សាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី១៤ ខែតុលា។ នេះបើយោងតាមការចេញផ្សាយរបស់ Mizzima News នៅថ្ងៃទី១៤ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Kim Aris កូនប្រុសរបស់អតីមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi។ (រូបភាព៖ Reuters)

ថ្លែងតាមរយៈវីដេអូខល Aris បានជំរុញឱ្យមេដឹកនាំពិភពលោក និងអ្នកចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងម្តាយរបស់គាត់ និងអ្នកទោសនយោបាយផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបានរំលឹកពួកគេថា លោកស្រី Aung San Suu Kyi គឺជាមិត្តជិតស្និទ្ធរបស់អតីតប្រធានាធិបតីឆែកលោក Vaclav Havel ដែលបានបង្កើតសន្និសីទ Forum 2000 ហើយបាននិយាយថា ប្រជាជនមីយ៉ាន់ម៉ានៅតែត្រូវការជំនួយពីអន្តរជាតិដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ប្រធានាធិបតីឆែកលោក Petr Pavel ក៏បានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយសរសើរមនុស្សដែលការពារសេរីភាព និងក្រោកឈរឡើងដើម្បីជួយអ្នកដទៃ។ លើសពីនេះសន្និសីទក៏បានពិភាក្សាអំពីបញ្ហាប្រឈមជាសកលធំៗ ដូចជាសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ការរីករាលដាលនៃរដ្ឋាភិបាលផ្តាច់ការ ព័ត៌មានក្លែងក្លាយ និងបញ្ហាដែលបច្ចេកវិទ្យាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។

លោកស្រី Aung San Suu Kyi (រូបភាព៖ Reuters)

គួរបញ្ជាក់ថាសន្និសីទ Forum 2000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដោយអតីតប្រធានាធិបតីឆែកលោក Vaclav Havel, អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពលោក Elie Wiesel និងសប្បុរសជនដ៏ធំបំផុតរបស់ប្រទេសជប៉ុនលោក Yohei Sasakawa ។ ជារៀងរាល់ឆ្នាំ វេទិកានេះបានប្រមូលផ្តុំមេដឹកនាំ និងសកម្មជនពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ដូចជាសិទ្ធិមនុស្ស សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ៕

ការថ្លែងតាមរយៈវីដេអូខលរបស់ Kim Aris ក្នុងសន្និសីទ Forum 2000

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម