ព័ត៌មានអន្ដរជាតិ
លោកត្រាំជំរុញឲ្យហ្សេលេនស្គីទទួលយកលក្ខខណ្ឌរបស់ពូទីន បើមិនដូច្នេះនឹងត្រូវរុស្ស៊ីកម្ទេច
យោងតាមសេចក្ដីរាយការណ៍របស់ Financial Times ក្រៅតែពីជំនួបផ្លូវការរវាងលោក ដូណាល់ ត្រាំ និងលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅសេតវិមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏មានកិច្ចពិភាក្សាបិទទ្វារដ៏ក្ដៅគគុកទៀតមួយផងដែររវាងមេដឹកនាំទាំងពីរ ដោយក្នុងនោះលោកត្រាំបានជំរុញឲ្យលោកហ្សេលេនស្គីទទួលលក្ខខណ្ឌបញ្ចប់សង្គ្រាមរបស់រុស្ស៊ី បើមិនដូច្នោះទេអ៊ុយក្រែននឹងត្រូវរុស្ស៊ីកម្ទេចចោលតែម្ដង។

Financial Times បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី១៩ខែតុលាថា ប្រភពជាច្រើនដែលដឹងពីកិច្ចប្រជុំ បានលើកឡើងថា លោកត្រាំបានព្រមានលោកហ្សេលេនស្គីឲ្យធ្វើកិច្ចព្រមព្រៀង ឬប្រថុយនឹងការបំផ្លិចបំផ្លាញពីប្រទេសរុស្ស៊ី។ លោកត្រាំបានប្រាប់មេដឹកនាំអ៊ុយក្រែនថា ទីក្រុងកៀវកំពុងចាញ់សង្គ្រាមហើយ «ប្រសិនបើ [មេដឹកនាំរុស្ស៊ី] ចង់បានវា គាត់នឹងបំផ្លាញអ្នក»។ កាន់តែភ្ញាក់ផ្អើលជាងនេះ ប្រភពបានឲ្យដឹងទៀតថា លោកត្រាំបានគ្រវែងចោលផែនទីសមរភូមិរបស់អ៊ុយក្រែន ហើយប្រាប់លោកហ្សេលេនស្គីថា លោកពិតជាធុញទ្រាន់នឹងមើលឃើញផែនទីទាំងនោះណាស់។
ការប្រឈមមុខដាក់គ្នានេះ បានធ្វើឡើងក្រោយមានការហៅទូរសព្ទរវាងលោកត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ក្នុងអំឡុងពេលដែលមេដឹកនាំរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានស្នើឲ្យអ៊ុយក្រែនបោះបង់ចោលតំបន់ Donbas ទាំងមូលជាថ្នូរនឹងការរក្សា«ផ្នែកតូចមួយចំនួន» នៃតំបន់ Kherson និង Zaporizhzhia។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅអាមេរិក លោកហ្សេលេនស្គី បាននិយាយថា «ជំហានត្រូវសម្រេចចិត្តគឺចាំបាច់ត្រូវការពីសហរដ្ឋអាមេរិក អឺរ៉ុប បណ្តាប្រទេស G20 និង G7» ដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែលោកមិនបានធ្វើអត្ថាធិប្បាយលើកិច្ចពិភាក្សាតឹងសរសៃករវាងជាមួយលោកត្រាំ ដែលត្រូវ Financial Times រាយការណ៍នោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យ លោកត្រាំ បានលើកឡើងថា លោកពូទីននឹងយកអ្វីមួយពីអ៊ុយក្រែន ដោយបន្ថែមថា «ខ្ញុំមានន័យថា ពួកគេបានប្រយុទ្ធគ្នា គាត់ដណ្ដើមបានធនធានច្រើន…គាត់បានឈ្នះធនធានមួយចំនួន»។
លោកត្រាំ ជាថ្មីម្តងទៀតបានបដិសេធក្នុងការផ្តល់មីស៊ីល Tomahawk ដល់ទីក្រុងកៀវ ដូចដែលបានស្នើសុំដោយលោកហ្សេលេនស្គី ហើយនិយាយលើកហេតុផលថា សហរដ្ឋអាមេរិកក៏មានតម្រូវការសម្រាប់មីស៊ីលទាំងនោះផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


