សេដ្ឋកិច្ច
កម្ពុជា-អូស្ត្រាលី ពង្រឹងកិច្ចសហការលើការអភិវឌ្ឍជំនាញបម្រើឧស្សាហកម្មយានយន្ត
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបតំណាងវិទ្យាស្ថាន BKI ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត មុននឹងវិទ្យាស្ថានសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួន។

វិទ្យាស្ថាន BKI ដែលជាស្ថាប័នជំនាញលើការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឈានមុខមួយរបស់ប្រទេសអូស្ត្រាលី បានបង្ហាញពីគម្រោងមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួននៅកម្ពុជា ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយយកជាគំរូតាមមជ្ឈមណ្ឌលរបស់ខ្លួននៅប្រទេសឥណ្ឌា និងនៅទីក្រុងមែលប៊ន។
លោក ហែម វណ្ណឌី បានលើកឡើងអំពីចក្ខុវិស័យរបស់ក្រសួង ក្នុងការតម្រង់ទិសការបណ្តុះបណ្តាលជំនាញបច្ចេកទេស ឱ្យស្របតាមតម្រូវការឧស្សាហកម្មរបស់កម្ពុជា ដោយផ្តោតលើវិស័យអាទិភាពដូចជាការកែច្នៃអាហារ យានយន្ត អេឡិចត្រូនិច និងវិស័យថ្មីៗដូចជាបច្ចេកវិទ្យាជីវសាស្ត្រជាដើម។
លោករដ្ឋមន្ត្រីបានលើកឡើងពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសារៈសំខាន់នៃសាលា TVET ក្នុងការផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសសម្រាប់វិស័យជាក់លាក់ ជាជាងតែកម្មវធីបណ្តុះបណ្តាលជំនាញទូទៅ។
បន្ថែមជាមួយគ្នានេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានស្នើកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងការប្រើប្រាស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តជាគំរូសម្រាប់វិស័យយុទ្ធសាស្ត្រផ្សេងទៀត ការសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាលក្នុងឧស្សាហកម្ម ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង២០ម៉ឺននាក់ដែលបានចុះឈ្មោះ ហើយដែលនឹងទទួលបានប័ណ្ណឥណទានអភិវឌ្ឍជំនាញនាពេលខាងមុខ។

តំណាងវិទ្យាស្ថាន BKI បានបង្ហាញចំណាប់អារម្មណ៍គាំទ្រចំពោះសំណើ និងភាពជាដៃគូកាន់តែស៊ីជម្រៅនេះ ដោយបានលើកឡើងថា ភាពជោគជ័យនៃមជ្ឈមណ្ឌលឧត្តមភាពយានយន្ត នឹងត្រូវបានពង្រីកសម្រាប់ជាគំរូនាពេលអនាគត។
វិទ្យាស្ថានបានការគាំទ្រពីក្រសួងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិត និងសហគ្រាសធុនតូច និងមធ្យម ដើម្បីកាត់បន្ថយតម្រូវការនៃការនាំចូលកម្លាំងពលកម្មជំនាញពីបរទេស និងសិក្សាការអភិវឌ្ឍជំនាញថាមពលស្អាតក្នុងវិស័យរថយន្តអគ្គិសនី អ៊ីដ្រូសែន និងបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ។
ភាគីទាំងពីរបានបង្ហាញទំនុកចិត្តថា មជ្ឈមណ្ឌលឧត្តមភាពយានយន្តនេះ នឹងក្លាយជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅភាពជាដៃគូក្នុងការអភិវឌ្ឍជំនាញកាន់តែទូលំទូលាយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


