ព័ត៌មានជាតិ
កុមារៗ និងអ្នកចូលរួមបង្ហាញស្នាមញញឹមក្នុងកម្មវិធីថ្ងៃទី១បុណ្យភូមិមានជើងនៅប្រាសាទកោះកេរ
នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធហើយនៅក្នុងទឹកដីខេត្តព្រះវិហារ ដោយពិធីបើកដំបូងបានរៀបចំឡើងនៅបរិវេណប្រាសាទកោះកេរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងនោះដែរ កម្មវិធីដំបូងនៃ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមតាំងពីព្រលឹមវេលាម៉ោង ៦ ព្រឹក ដែលជាកម្មវិធី “រត់ចម្ងាយខ្លី” នៅជុំវិញប្រាសាទកោះកេរ ជាការរត់រួមគ្នាដើម្បីសន្តិភាព និងសិទ្ធិកុមារ ក្នុងទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដែល មហោស្រពសិល្បៈបុណ្យភូមិមានជើង បានសហការរៀបចំជាមួយនឹង UNICEF Cambodia។

កម្មវិធីរត់ចម្ងាយខ្លីនេះ ទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់ ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលស្រុក កុមារៗសិស្សនិសិត បងប្អូនប្រជាពលរដ្ធ ស្ថាប័នពាក់ព័ន្ធ និង ឡេឡេប្រាង្គ (យុវជនស្ម័គ្រចិត្ត)សរុបចំនួនមិនតិចជាង ១០០០នាក់ពោរពេញដោយស្នាមញញឹម។


ចូលរួមទាំងអស់គ្នាសម្រាប់ ថ្ងៃទី ២២-២៣ វិច្ឆិកា នៅឯវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានសកម្មភាពជាច្រើនដូចជា សម្មភាពអប់រំនៅភូមិ UNICEF ល្បែងកំសាន្ត សិល្បៈបុរាណ របាំ តួត្លុក ពេទ្យសិល្បៈ និងតន្រ្តីសម័យ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


