Connect with us

ព័ត៌មានអន្ដរជាតិ

ទូរទស្សន៍រដ្ឋរុស្ស៊ី បង្ហាញទីក្រុងចំនួន៣​ ដែល នុយក្លេអ៊ែរនឹងហោះទៅកម្ទេចមុនគេ បើផ្ទុះសង្គ្រាមលោក

បានផុស

នៅ

វោហាសាស្រ្តបញ្ឆេះសង្គ្រាមលោកលើកទី៣បានបន្លឺឡើងសាជាថ្មីម្តងទៀតនៅក្នុងប្រទេសរុស្ស៊ី ដោយលើកនេះគឺចេញពីមាត់ពិធីករទូរទស្សន៍ដ៏ល្បីរបស់រុស្ស៊ី ដែលបង្ហាញឈ្មោះទីក្រុងធំចំនួន៣ នឹងត្រូវវិមានក្រឹមឡាំងបាញ់នុយក្លេអ៊ែរទៅកម្ទេចចោលមុនគេ បើសង្គ្រាមផ្ទុះឡើងពិតមែន។

ការផ្ទុះនុយក្លេអ៊ែរ (រូបថត៖ Vif India)

តាមការផ្សាយរបស់ Daily Star កាលពីថ្ងៃពុធទី១៧ខែធ្នូឆ្នាំ២០២៥ ពិធីករទូរទស្សន៍រដ្ឋ Russia-1 លោក Vladimir Solovyov ដែលគេមើលឃើញថាក៏ជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលទីក្រុងមូស្គូផងដែរនោះ បានព្រមាននៅក្នុងកម្មវិធីមួយថា ពេលផ្ទុះសង្គ្រាមលោក ប៉ារីស បែរឡាំង និងវីយ៉ែន គឺជាគោលដៅធំបំផុត ដែលរុស្ស៊ីនឹងកម្ទេចចោល។

លោក Solovyov បញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងបំផ្លាញប៊ែរឡាំង ហើយចូលទៅក្នុងទីក្រុងដែលគេបោះបង់ចោលមួយនេះ ហើយយើងបន្តចូលទៅ ប៉ារីស រួចរំដោះទីក្រុងវីយែន។ ប្រហែលជាជនជាតិអូទ្រីសនឹងគិតដល់រឿងនេះហើយ»។

លោក Vladimir Solovyov (រូបថត៖ Reuters)

ការព្រមាននេះធ្វើឲ្យគេនឹកឃើញដល់សម្តីរបស់អនុប្រធានគណៈកម្មាធិការការពារជាតិនៃសភារុស្ស៊ីលោក Aleksey Zhuravlyov ដែលប្រកាសថា រុស្ស៊ីរឹងដៃរឹងជើងហើយសម្រាប់ការប្រយុទ្ធក្នុងជម្លោះទាំងអស់ ដូច្នេះត្រូវត្រៀមលក្ខណៈសម្រាប់សង្គ្រាមលោកលើកទី៣ ជាមួយបស្ចិមប្រទេសនៅ៣ឆ្នាំខាងមុខ។

កាលពីឆ្នាំមុន បណ្តាប្រទេសលោកខាងលិចនិងអ៊ុយក្រែន បានតាមដានមើលរុស្ស៊ីមិនឲ្យដាច់ឡើយ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ពង្រីកសមត្ថភាពយោធាពង្រឹងទ័ពសកម្មឡើងដល់ ១.៥លាននាក់ ក្លាយជាកងកម្លាំងសកម្មធំលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីចិន។

យ៉ាងណា នេះមិនមែនជារឿងថ្មីឡើយដែលរុស្ស៊ីគំរាមផ្ទុះសង្គ្រាមលោក ប៉ុន្តែគេក៏មិនអាចទុកចិត្តបានដែរ ដូច្នេះហើយទើបមហាអំណាចលើពិភពលោក កំពុងតាមដានស្ថានការណ៍យ៉ាងជាប់លាប់និងយកចិត្តទុកដាក់ជាទីបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម