Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាទ័ពចុះសួរសុខទុក្ខទាហានរងរបួសក្នុងពេលប្រយុទ្ធជាមួយយោធាថៃ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខយុទ្ធជននៅមន្ទីរពេទ្យព្រះកេតុមាលា ដែលកំពុងសម្រាកព្យាបាលរបួសក្នុងអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដោយមានវត្តមានអមពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាពរបស់យុទ្ធជន ដែលមានឆន្ទៈដ៏អង់អាចក្លាហាន មោះមុត ការពារបូរណភាពទឹកដីពីការឈ្លានពាន។

លោកអគ្គមេបញ្ជាការ បានផ្តល់នូវការលើកទឹកចិត្ត និងជូនពរដល់វីរយុទ្ធជនកម្ពុជាដែលរងរបួសទាំងអស់ សូមឆាប់បានជាសះស្បើយពីរបួសស្នាម នឹងអាចវិលត្រឡប់ទៅអង្គភាពវិញ ដើម្បីបន្តភារកិច្ចឧត្តុង្គឧត្តមជូនជាតិក្នុងពេលឆាប់ៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម