Connect with us

ព័ត៌មានអន្ដរជាតិ

២០២៥​ ជាឆ្នាំវិបត្តិ៖ ទេសចរណ៍ថៃប្រឈមបញ្ហាបន្តបន្ទាប់់់គ្នា

បានផុស

នៅ

ឆ្នាំ ២០២៥ ត្រូវបាន​គេរាប់ចាត់ទុកថាជាឆ្នាំវិបត្តិសម្រាប់ទេសចរណ៍ថៃ ដែលប្រឈមនឹង​បញ្ហាផ្សេងៗជាបន្តបន្ទាប់គ្នា ហើយប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ អាជ្ញាធរទេសចរណ៍ថៃបានទម្លាក់ការព្យាកររបស់ខ្លួនអំពីការមកដល់នៃភ្ញៀវទេសចរបរទេសឆ្នាំនេះ មកត្រឹម ៣៣ លាននាក់ ដោយបញ្ចប់និន្នាការកំណើនចន្លោះពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ដែលលំហូរភ្ញៀវបាន​ស្ទុះងើបឡើងពីវិបត្តិកូវីដត្រឹម ៤៣០ ០០០ នាក់ រហូតដល់ ៣៥,៥ លាននាក់។ ​

ឥឡូវនេះ មាន​ការជំរុញពីភាគីផ្សេងៗ ​ឱ្យរដ្ឋាភិបាលថៃដោះស្រាយការធ្លាក់់ចុះវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់ជួយជំំរុញសេដ្ឋកិច្ចដើរអូសជើងរបស់ថៃ ទោះបីជាបញ្ហាចាក់ស្រែះបន្តអូសបន្លាយវិបត្តិក្ដី។

នៅដើមឆ្នាំ ២០២៥ រដ្ឋាភិបាល ដែលកាលនោះដឹកនាំដោយគណបក្សភឿថៃ បានកំណត់គោលដៅភ្ញៀវទេសចរបរទេសឱ្យដូចឆ្នាំ ២០១៩ តាមរយៈយុទ្ធនាការ «ឆ្នាំទេសចរណ៍ និងកីឡាដ៏អស្ចារ្យរបស់​ថៃ» ក្នុងបំណងទាក់ទាញភ្ញៀវ ៣៩ លាននាក់ និងបង្កើតចំណូល ៣,៥ ទ្រីលាន​បាត។ ​

យ៉ាងណាមិញ បញ្ហាប្រឈមផ្ទុះឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយកៅអីរបស់ខ្លួន ដោយសារតម្រូវការធ្វើដំណើរខ្សោយ។

នៅខែមករា ករណីតួសម្ដែងចិនឈ្មោះ Wang Xing ត្រូវបាន​គេ​​បញ្ចុះបញ្ចូលបោក​ឱ្យទៅថៃ ហើយចាប់យកទៅធ្វើការនៅកន្លែងបោកប្រាស់អនឡាញនៅមីយ៉ាន់ម៉ា។ ករណីជួញដូរមនុស្សមួយនេះ បានផ្ទុះឡើងទូទាំងបណ្ដាញសង្គមចិន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ​ ដែលបង្កជាកង្វល់សុវត្ថិភាពសម្រាប់ទីផ្សារចិន ជាហេតុធ្វើឱ្យភ្ញៀវទេសចរចិនទៅថៃធ្លាក់ចុះជាគំហុករាប់តាំងពីដើម រហូតដល់ចុងឆ្នាំ។ ​

មិនបានប៉៉ុន្មានផង រញ្ជួយដី ៧,៧ រុិចទ័រ បាន​វាយប្រហារភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ានៅចុងខែមីនា​ ហើយបង្ករលករំញ័រកម្រិតខ្លាំងក្លា​ដល់ទីក្រុងបាងកក ដែលបង្កការខូចខាតអាគារជាច្រើនខ្នង និងការរលំបាក់អគារការិយាល័យសវនកម្មរដ្ឋកម្ពស់ ៣៣ ជាន់ ដោយសម្លាប់មនុស្សជិត ១០០ នាក់។ រូបភាព និងវិដេអូដែលបង្ហាញពីហេតុការណ៍ដ៏រន្ធត់់់នេះ ត្រូវបានគេចែកចាយព្រោងព្រាតលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក ដែលបំបាក់ទំំនុកចិត្តទេសចរ​មួយកម្រិតទៀត។

បាងកកប៉ុស្តិ៍បានផ្សាយទៀតថា បើទោះបីជារដ្ឋាភិបាលមុនបាន​ប្រឹងប្រែង​ធ្វើឱ្យប្រទេសខ្លួន​ក្លាយជាមជ្ឈមណ្ឌលពិធីបុណ្យក្នុងតំបន់ក៏ដោយ ដូចជាតាមរយៈព្រឹត្តិការណ៍ដូចជា «ពិធីបុណ្យទឹកពិភពលោកមហាសង្ក្រាន្ត» ​ជាដើមនោះ ប្រសិទ្ធិភាពនៃការស្ដារសន្ទុះវិស័យទេសចរណ៍ឡើងវិញនៅតែមាន​កម្រិត។ ​

រដ្ឋាភិបាលថៃបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភធនទេសចរណ៍ «Tiew Thai Khon La Khrueng» ​​ដើម្បីជំរុញការធ្វើដំណើរក្នុងស្រុក​នសរដូវ​ទាប ប៉ុន្តែ​ត្រូវរង​ការ​រិះគន់យ៉ាងខ្លាំង ដោយសារតែប្រព័ន្ធនេះមិនស្ថិតស្ថេរ ​ហើយ​មិនងាយស្រួល ដែលនាំឱ្យសណ្ឋាគារថៃជាច្រើន​សម្រេចមិនចូលរួមជាមួយរដ្ឋាភិបាល​។

ខណៈថៃប្រឈមនឹង​បញ្ហាទាំងនេះ វិស័យទេសចរណ៍ពិភពលោកក៏បានថយចុះផងដែរ ដោយសារតែពន្ធរបស់អាមេរិក និងសង្រ្គាមពាណិជ្ជកម្មជាបន្តបន្ទាប់រវាងអាមេរិក និងចិន ដែលបង្កភាពស្រពេច​ស្រពិល​សេដ្ឋកិច្ចសកល ខណៈ​ជម្លោះអ៊ីស្រាអែល-ហាម៉ាស បានរំខានដល់ជើងហោះហើរ​ ពី​មជ្ឈិមបូព៌ានៅពាក់កណ្តាលឆ្នាំ។

លើសពីនេះ ការបិទព្រំដែនគោកជាមួយកម្ពុជាតាំងពីខែមិថុនា និងការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធតាមព្រំដែនជាមួយកម្ពុជានៅខែកក្កដា និងជាថ្មីម្ដងទៀតនៅខែធ្នូនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទេសចរណ៍តាមបណ្ដាខេត្តថៃតាមព្រំដែនភាគខាងកើត។ ភាពតានតឹងដដែល ធ្វើឱ្យភ្ញៀវទេសចរខ្មែរទៅថៃ ដែលរួមចំណែករាប់់សែននាក់នៅឆ្នាំមុន បាន​ធ្លាក់់ចុះយ៉ាងគំហុកនេះ ខណៈប្រទេសនានាបាន​ព្រមានពលរដ្ឋពួកគេ មិនឱ្យ​ទៅដើរលេងនៅក្បែរព្រំដែនថៃ-កម្ពុជា។

វិបត្តិនយោបាយក្នុងស្រុកថៃ ក៏ជាបញ្ហាផងដែរសម្រាប់ទេសចរណ៍ថៃ។ នៅខែសីហា តុលាការធម្មនុញ្ញថៃបាន​ដកអំណាចនាយករដ្ឋមន្រ្តី ពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជុំវិញការបែកធ្លាយសម្លេងសន្ទនាទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច ហ៊ុន សែន។ ការណ៍នេះ បាន​រំំខានដល់គោលនយោបាយជំរុញទេសចរណ៍របស់រដ្ឋាភិបាលថៃ រួមទាំងកម្មវិធីហោះហើរក្នុងស្រុកដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរបរទេស។ ​

ទឹកជំនន់ធ្ងន់ធ្ងរនារដូវវស្សា(ទាប) ដែលប៉ះពាល់ខេត្តភាគកណ្ដាល ខាង​ជើង និងឦសាន ក៏ជាកត្តាជំរុញឱវិស័យទេសចរណ៍ថៃចុះខ្សោយផងដែរ ខណៈភាគខាងជើងថៃបាន​រងឥទ្ធិពល និងការការវាយប្រហារដោយព្យុះត្រូពិកជាបន្តបន្ទាប់នៅឆ្នាំនេះ។

ចូលដល់ដើមរដូវខ្ពស់ ទឹកជំនន់នៅតែបន្តអូសបន្លាយ ​ហើយលាតសណ្ធឹងដល់បណ្ដាខេត្តភាគខាងត្បូង។ ភ្ញៀវធ្លាក់ខ្លាំងជោគជាំនៅទីក្រុងហាត់យ៉ៃ ខេត្តសុងក្លា ក្នុងកម្រិត ៣០០ ឆ្នាំមានម្ដង បាន​កាត់ផ្ដាច់វិស័យទេសចរណ៍​ស្ទើរតែទាំងស្រុង ខណៈទូទាំងខេត្តភាគភាគខាងត្បូង មនុស្សប្រមាណ ១៨១ នាក់ ត្រូវបានសម្លាប់ និងប្រជាជនប្រមាណ ៣,៩ លាននាក់ រងផលប៉ះពាល់ពាល់។

ទឹកជំនន់ដដែល បាន​ធ្វើឱ្យភ្ញៀវទេសចរម៉ាឡេស៊ី ដែលរួចចំណែកសំខាន់ខ្លាំងសម្រាប់តំបន់ ​​ធ្លាក់ចុះជាគំហុក។ ហើយបើតាមកាសែតបាងកកប៉ុស្តិ៍នៅដើមខែធ្នូនេះ ក្រុងហាត់យ៉ៃ ដែលជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ ត្រូវការរយៈពេលយ៉ាងហោចណាស់ ១ ខែទៀត ដើម្បីស្ដារឡើងវិញពីភាពយ៉ាងដំណំនៃគ្រោះមហន្តរាយដដែល​។

ក្រៅពីនេះ ថៃក៏ត្រូវប្រឈមមុខនឹង​ការប្រកួតប្រជែងពីប្រទេសដទៃកាន់តែខ្លាំង ជាពិសេសវៀតណាម ចិន និងជប៉ុន ក៏ដូចជាម៉ាឡេស៊ី។ ឥឡូវនេះ ម៉ាឡេស៊ី និងវៀតណាម បាន​ក្លាយជាទិសដៅទេសចរណ៍ពេញនិយមសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈឆ្នាំនេះ រដ្ឋាភិបាលរំពឹងថានឹង​សម្រេចបាន​ការមកដល់របស់ភ្ញៀវទេសចរប្រមាណ ២១ លាននាក់ ពោលគឺខ្ពស់បំផុតក្នុងកំណត់ត្រារបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម