កីឡា
ក្រុម Arkadag ត្រៀមប៉ះ Al Nassr នៅតែមិនប្រើកីឡាករបរទេស
ក្រុមបាល់ទាត់របស់ប្រទេសតួកមេនីស្ថាន FK Arkadag បានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ AFC Champions League Two ដោយមិនប្រើប្រាស់កីឡាករបរទេសសោះ។

ក្រុម FK Arkadag កំពុងទទួលបានជោគជ័យដោយមិនប្រើប្រាស់កីឡាករបរទេសសោះ។ ពួកគេប្រើកីឡាករតួកមេនីស្ថានសុទ្ធទាំងការប្រកួតពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្តរជាតិ។ បង្កើតឡើងនៅខែមេសា ឆ្នាំ ២០២៣ ទើបមានអាយុកាលជាង ២ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែកំពុងក្លាយជាក្រុមដ៏ជោគជ័យឆាប់រហ័សបំផុត។
អ្វីដែលគួរឲ្យកត់សំគាល់ ក្រុម FK Arkadag ប្រៀបដូចជាក្រុមបាល់ទាត់ជម្រើសជាតិតួកមេនីស្ថាន។ កីឡាកររបស់ពួកគេភាគច្រើនសុទ្ធតែជាប់ជម្រើសជាតិតួកមេនីស្ថាន ដូច្នេះពួកគេលេងយល់ចិត្តគ្នាណាស់ ដោយសារពួកគេលេងជាមួយគ្នាទាំងនៅក្លិប និងជម្រើសជាតិ។

បើក្រឡេកមើលបញ្ជីឈ្មោះចុងក្រោយរបស់ក្រុមជម្រើសជាតិតួកមេនីស្ថានគឺមានកីឡាកររបស់ក្រុម FK Arkadag ស្ទើរតែទាំងអស់ ហើយមានតែ ២ នាក់ប៉ុណ្ណោះដែលមិនមែនជាកីឡាកររបស់ក្លិប FK Arkadag។
ក្រុម FK Arkadag បានឈ្នះជើងឯកលីគបាល់ទាត់កំពូលតួកមេនីស្ថាន ៣ រដូវកាលជាប់គ្នាគឺ ឆ្នាំ ២០២៣ ២០២៤ និង ២០២៥។ ជាពិសេសទៀតនោះ ពួកគេបានយកឈ្នះ ក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ដើម្បីឈ្នះជើងឯកពានរង្វាន់អន្តរជាតិ AFC Challenge League រដូវកាល ២០២៤-២៥ ហើយទទួលបានកៅអី ឡើងទៅប្រកួតពានរង្វាន់កម្រិតទី២ AFC Champions League Two រដូវកាល ២០២៥-២៦។

នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុម FK Arkadag បានឈ្នះ ១ ប្រកួត ស្មើ ៤ ប្រកួត និងចាញ់ ១ ប្រកួត ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល B បានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយដោយត្រូវជួបក្រុម Al Nassr ដែលសំបូរទៅដោយកីឡាករលំដាប់ពិភពលោក៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


