ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដូនពេញ បន្តអភិវឌ្ឍន៍ផ្លូវដើម្បីសម្រួលពលរដ្ឋក្នុងមូលដ្ឋាន
ផ្លូវបេតុងថ្មី មួយខ្សែប្រវែងជាង ២០០ម៉ែត្រ ក្បែររបងមន្ទីរពេទ្យកាល់ម៉ែត្រ សម្រេចបាន ៩០ភាគរយហើយ ក្រោយចាប់ផ្តើមស្ថាបនារយៈពេល ០៨ថ្ងៃ។

ជាក់ស្តែងកំណាត់ផ្លូវលេខ៨០ ចំហៀងរបងមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រដ្ឋបាលខណ្ឌដូនពេញ កំពុងបន្តយកចិត្តទុកដាក់ លើការចាក់ផ្លូវបេតុងថ្មី មួយខ្សែជូនពលរដ្ឋ។
កញ្ញា ស វល័ក្ខ ជាពលរដ្ឋបានលើកឡើងថា អាជ្ញាធរបានចុះ កាយផ្លូវដែលខូចខាត ពិបាកធ្វើដំណើរកាលពីថ្ងៃទី ១ ដោយនៅពេលនោះអាជ្ញាធរក៏បានសុំការអធ្យាស្រ័យពី ពួកគាត់ជាប្រជាពលរដ្ឋផងដែរ នឹងបានសន្យាថា រួចរាល់ក្នុងរយៈពេល ១០ថ្ងៃ សម្រាប់ការជួសជុលផ្លូវខាងលើនេះដែរ។ ពលរដ្ឋបន្តថា ដោយមកដល់ថ្ងៃទី ០៩ នេះមានរយៈពេលត្រឹម ០៨ថ្ងៃ ផ្លូវបេតុងថ្មីមួយខ្សែនេះ សម្រេចបាន ៩០ភាគរយទៅហើយ។ ក្នុងនាមជាប្រជាពលរដ្ឋមានការកោតសរសើរទៅដល់ ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរពីទុក្ខលំបាក ដែលពលរដ្ឋតែងតែជួបកន្លងមក នឹងបានធ្វើតាមការសន្យា រួចរាល់តាមវេលាកំណត់ មិនអោយពួកគាត់ជាប្រជាពលរដ្ឋខាតការរកស៊ី និង ខកពេលធ្វើការយូរថ្ងៃនោះឡើយ។


លោកស្រី អិន សាផន ចៅសង្កាត់ស្រះចក បានបញ្ជាក់មកកាន់ក្រុមការងារកម្ពុជាថ្មីអោយដឹងថា គម្រោងអភិវឌ្ឍន៍នេះ ជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ដោយដាក់ប្រព័ន្ធលូប្រវែងជាង ២០០ម៉ែត្រ មានមុខកាត់១ម៉ែត្រ រួមជាមួយផ្លូវបេតុងប្រវែងជាង២០០ម៉ែត្រទទឹង៨ម៉ែត្រ ដើម្បីជូនពលរដ្ឋ។


ជាចុងក្រោយ លោក សង្កាត់ស្រះចកបានបន្ថែមថា សូមប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំងអស់ មេត្តានាំគ្នាចូលរួមថែរក្សា បរិស្ថាន នឹងសណ្តាប់ធ្នាប់សាធារណៈទាំងអស់គ្នា ដើម្បីសោភ័ណ្ឌដងផ្លូវក៏ដូចជា អោយផ្លូវប្រើប្រាស់បានយូរអង្វែងផងដែរ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


