ព័ត៌មានជាតិ
ឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ម៉ឺនករណី ក្នុងនោះស្លាប់ ៦៤ករណី
លោក ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបចំនួន ៥៣ ៣៩៧ករណី ក្នុងនោះស្លាប់ ៦៤ករណី។ នេះបើតាមរបាយកាណ៍របស់លោក នៅក្នុង «សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត» នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

បើតាមលោក ឡូ វាសនាគិរី ក្រៅពីជំងឺគ្រុនឈាម មានអ្នកជំងឺអេដស៍ដែលកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍កើនឡើងពី ៦៦ ៩៩៤នាក់ ដល់៧១ ៦៩៧នាក់ ឬកើនឡើង ២,៤៣ភាគរយ ធៀបនឹងឆ្នាំ២០២៤ អ្នកជំងឺ ៦៩៧នាក់ ក្នុងនោះមនុស្សពេញវ័យ ៦៨៨នាក់ និងកុមារ ៩នាក់ ត្រូវាយការថាស្លាប់។ រីឯអត្រាជោគជ័យនៃការព្យាបាលជំងឺរបេងនៅរក្សាបានខ្ពស់ រហូតដល់ ៩៦%។ ចំណែក គោលដៅជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ត្រូវបានសម្រេច ដោយសារគ្មានករណីឆ្លងថ្មីនៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងគ្មានករណីសស្លាប់តាំងពីឆ្នាំ២០១៨។
ដោយឡែក ករណីថ្មីជំងឺទឹកនោមផ្អែម ដែលបានទៅពិនិត្យ ព្យាបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន ២៩២ ១៩៧ករណី កើនឡើង ២៦,៨% ធៀបនឹងឆ្នាំ២០២៤ អ្នកជំងឺសម្រាកពេទ្យមានចំនួន ១៨ ៤២៩នាក់។ ករណីថ្មីជំងឺលើសសម្ពាធឈាម មានចំនួន ៤៥១ ០០៩ករណី កើនឡើង១២,២០% និងអ្នកសម្រាកព្យាបាលមានចំនួន ៤១ ៤៦៣នាក់ ដោយកើនឡើង១៩,១៧% ធៀបនឹងឆ្នាំ២០២៤។

ការពិនិត្យពិគ្រោះជំងឺបេះដូងសរសៃឈាម មានចំនួន ១៥ ៣២៤កររណី និងអ្នកជំងឺសម្រាកព្យាបាលមានចំនួន ២៥ ៤៨១នាក់ ក្នុងនោះអ្នកជំងឺ ១ ០៩១នាក់ បានបាត់បង់ជីវិត។ លោក ឡូ វាសនាគិរី បានឱ្យដឹងទៀតថា មានអ្នកជំងឺមហារីក ទៅទទួលសេវាព្យាបាលចំនួន ៣៥ ៩២១នាក់ កើនឡើង ១៣,៩% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះអ្នកជំងឺ ១៥៥នាក់ បានបាត់បង់ជីវិត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


