Connect with us

កីឡា

ក្រោយចាញ់ ៤ លើក គ្រូរបស់​ Win Streak បាន​ប្រកាស​ចាក​ចេញ​ ក្រោមហេតុផល​ផ្ទាល់​ខ្លួន

បានផុស

នៅ

ក្លិបបាល់ទះ Win Streak នៃលីគកំពូល តៃវ៉ាន់ បានប្រកាសជាផ្លូវការអំពីការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Chen Pincheng បន្ទាប់ពីក្រុមចាញ់ ២ ប្រកួតជាប់គ្នា កាលពីការប្រកួតសប្តាហ៍ទី ១៧ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Chen Pincheng

កាលពីសប្តាហ៍ទី ១៧ កន្លងទៅ ក្រុមបាល់ទះ Win Streak បានចាញ់ ២ ប្រកួតជាប់គ្នា ដោយនៅថ្ងៃ សៅរិ៍ ទី ២៤ ខែ មករា បានចាញ់ក្រុម Taipei East Power ៣ សិតទល់ ០ និងនៅថ្ងៃ អាទិត្យ ទី ២៥ បានចាញ់ក្រុម TSG SkyHawks ក្នុងលទ្ធផល ៣ សិតទល់ ០ ដូចគ្នា។ តាមរយៈការចាញ់ ២ ប្រកួតនេះទៀត គឺ Win Streak បានចាញ់សរុប ៤ ប្រកួតហើយនៅរដូវកាលនេះ។

លទ្ធផលក្រុម Win Streak ក្នុងសប្តាហ៍ទី ១៧

ក្រោយរំលងបានត្រឹមតែ ១ ថ្ងៃ កាលពីថ្ងៃ ចន្ទ ទី ២៦ ខែ មករា ឆ្នាំ ២០២៦ ក្លិប Win Streak បានប្រកាសចែកផ្លូវជាមួយលោក Chen Pincheng ដោយលើកហេតុផល ថា គ្រូបង្វឹករូបនេះសម្រេចចិត្តលាឈប់ដោយខ្លួនឯង ដោយសារបញ្ហាសុខភាព។ ទោះបីជាយ៉ាងណា នេះក៏ជារឿងគាប់ជួនផងដែរ ដោយការលាឈប់របស់លោកបានកើតឡើង បន្ទាប់ពីចាញ់ការប្រកួត ២ ប្រកួតជាប់គ្នា។

លោក Chen Pincheng

ស្របពេលជាមួយគ្នានេះ ក្លិប Win Streak ក៏បានប្រកាសគ្រូបង្វឹកថ្មីផងដែរ ដោយសម្រេចតែងតាំងគ្រូជំនួយលោក Wu Hsin-Han ជាគ្រូបង្វឹកបណ្តោះអាសន្នសិន៕

លោក Wu Hsin-Han

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម