ព័ត៌មានអន្ដរជាតិ
សារព័ត៌មានល្បីៗលើពិភពលោក សុទ្ធតែផ្សាយថា ជម្លោះជាមួយកម្ពុជា ជួយឲ្យ អានុទីន ឈ្នះឆ្នោត
ដ្បិតប្រកាសថាខ្លួនជាអ្នកឈ្នះឆ្នោត ប៉ុន្តែ អានុទីន ឆាន់វីរៈគុល និងគណបក្សភូមិចៃថៃ ជាពិសេសគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) កំពុងរងសម្ពាធនិងការរិះគន់មិនសំចៃមាត់ ពីសំណាក់ពលរដ្ឋក្នុងប្រទេសខ្លួនឯង ចំណែកឯនៅបរទេសវិញ សារព័ត៌មានល្បីៗលើពិភពលោក បានបកស្បែកមុខនាយករដ្ឋមន្ត្រីរូបនេះ ថា ដោយសារតែជម្លោះព្រំដែនជាមួយកម្ពុជា ទើបជួយឲ្យអានុទីន ឈ្នះឆ្នោត។

ផ្តើមដំបូងចេញពីសារព័ត៌មាន Reuters របស់អង់គ្លេស ដែលបានចេញផ្សាយអត្ថបទកាលពីថ្ងៃចន្ទទី៩ខែកុម្ភៈឆ្នាំ២០២៦ ជាមួយចំណងជើងថា៖ «គណបក្សកាន់អំណាចរបស់ប្រទេសថៃ ត្រៀមខ្លួនសម្រាប់ការចរចាបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោត»។
ក្នុងនោះ មានចំណុចមួយសរសេរថា អនុទីនព្យាយាមទាញយកប្រយោជន៍ពីរលកនៃស្មារតីជាតិនិយម ដែលកើតចេញពីជម្លោះរយៈពេល ៣ សប្តាហ៍រវាងប្រទេសថៃនិងកម្ពុជា។

ទន្ទឹមនោះ សារព័ត៌មាន BBC របស់អង់គ្លេស ក៏ទម្លាយដែរថា «ដោយផ្អែកលើមនោសញ្ចេតនាអ្នកស្នេហាជាតិ បន្ទាប់ពីសង្គ្រាមព្រំដែនរយៈពេលខ្លីចំនួនពីរលើកជាមួយកម្ពុជាកាលពីឆ្នាំមុន គណបក្សរបស់លោក អានុទីន បានក្លាយជាអ្នកតំណាងដ៏សំខាន់សម្រាប់ក្រុមអភិរក្សនិយម»។
ចំណែកបើយោងតាម Al Jazeera របស់កាតា, គណបក្សភូមិចៃថៃ បានទាញយកប្រយោជន៍ពីភាពពុះកញ្ជ្រោលនៃស្មារតីជាតិនិយម ដែលបង្កឡើងដោយការប៉ះទង្គិចគ្នាប្រដាប់អាវុធដ៏សាហាវនៅតាមព្រំដែនប្រទេសកម្ពុជា។

រីឯសារព័ត៌មាន NHK របស់ជប៉ុន ផ្សាយថា អានុទីន អាចពង្រីកមូលដ្ឋានគាំទ្រគណបក្សរបស់លោកបាន តាមរយៈការទាញយកប្រយោជន៍ពីស្មារតីជាតិនិយម ដែលមានសន្ទុះខ្លាំងដោយសារជម្លោះជាមួយកម្ពុជា។
សូម្បីកាសែត Straits Times របស់សិង្ហបុរី ក៏ចេញផ្សាយអត្ថបទមួយដែរ ដោយបង្ហាញថា អ្វីដែលផ្ដល់ប្រៀបឈ្នះដល់លោក អានុទីន និង គណបក្សភូមិចៃថៃ អាចមកពីកត្តាចំនួនបីគឺ៖ ជំហរដ៏រឹងមាំរបស់លោកចំពោះប្រទេសកម្ពុជា ការបញ្ចូលអ្នកបច្ចេកទេស និងសមត្ថភាពអភិបាលកិច្ច។
ជុំវិញកត្តាជម្លោះជាមួយកម្ពុជា, ជំហររបស់ អានុទីន បានទាក់ទាញចិត្តអ្នកបោះឆ្នោត។ ក្នុងអំឡុងពេលមានភាពរកាំរកូសក្នុងតំបន់ ធ្វើឲ្យអ្នកបោះឆ្នោតងាកទៅគាំទ្រលោកអានុទីន ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនថៃភាគច្រើនកំពុងគាំទ្រនិងស្រឡាញ់សង្គ្រាមជាងសន្តិភាព៕
ប្រភព៖ Reuters, BBC, Al Jazeera, NHK & Straits Times
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


