ព័ត៌មានអន្ដរជាតិ
ខណៈរុស្ស៊ីកំពុងត្រូវប៉ាន់នាំចេញប្រេង អ៊ុយក្រែនវិញអំពាវនាវឱ្យសម្ព័ន្ធមិត្តបង្កើនទណ្ឌកម្ម
ខណៈសង្រ្គាមនៅមជ្ឈិមបូព៌ាកាន់តែក្តៅ និងកំពុងតែទទួលការចាប់អារម្មណ៍ពីជុំវិញទូទាំងពិភពលោកអំពីវិបត្តិប្រេង ហាក់ដូចជាបើកដៃឱ្យប្រទេសរុស្ស៊ីប្រតិបត្តិការណ៍នាវាដឹកប្រេងយ៉ាងមានសេរីភាព និងបន្តវាយប្រហារដោយដ្រូន គ្រាប់ផ្លោងជាដើមមកលើដែនដីអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) បានអំពាវនាវឱ្យសម្ព័ន្ធមិត្តលោកខាងលិចនៅតែបន្តដាក់សម្ពាធលើទណ្ឌកម្មនៃសេដ្ឋកិច្ចរបស់រុស្ស៊ី មុនពេលកិច្ចពិភាក្សានៅថ្ងៃទីពីររវាងមន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិកស្តីពីមធ្យោបាយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាងបួនឆ្នាំ។

យោងតាម Al Jazeera ផ្សាយថ្ងៃទី២២ ខែមីនា តំណាងប្រទេសរុស្ស៊ីមិនមានវត្តមានក្នុងកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍ នៅរដ្ឋ Florida នៃសហរដ្ឋអាមេរិកទេ។
គណៈប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយបេសកជនពិសេស លោក Steve Witkoff និង លោក Jared Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យមានសកម្មភាពតឹងរ៉ឹងជាងមុនប្រឆាំងនឹងនាវាដឹកប្រេងរបស់ទីក្រុងមូស្គូ និងបដិសេធប្រាក់ចំណូលរកបានពីវិស័យប្រេង។
លោក ហ្សលេនស្គី សរសេរថា៖«ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានបាញ់ដ្រូនអ៊ុយក្រែនជិត ១៥៥០ គ្រឿង ទម្លាក់គ្រាប់បែកតាមអាកាសជាង ១ ២៦០ដង និងមីស៊ីលពីរគ្រាប់។ ក្នុងរយៈពេល ដដែលនោះ ដោយសារតែការបន្ធូរបន្ថយទណ្ឌកម្មរុស្ស៊ី ប្រទេសនេះបានបង្កើនការលក់ប្រេងឆៅរបស់ពួកគេ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន» ។
លោកបន្តថា៖ «ប្រាក់ចំណូលផ្តល់ឱ្យរុស្ស៊ីហាក់ដូចគ្មានទោសពៃរ៍ ហើយពួកគេកសាងនូវសមត្ថភាពក្នុងការបន្តសង្គ្រាមទៀត។ នោះហើយជាមូលហេតុដែលការដាក់សម្ពាធត្រូវតែបន្ត ហើយទណ្ឌកម្មត្រូវតែដំណើរការ។ ដូចនេះ កងនាវាដឹកប្រេងរបស់រុស្ស៊ីមិនមានអារម្មណ៍សុវត្ថិភាពក្នុងដែនទឹកអឺរ៉ុប ឬកន្លែងផ្សេងទៀតទេ»។
ប្រធានាធិបតីអ៊ុយក្រែនបន្ថែមថា៖ «នាវាដឹកប្រេងដែលបម្រើដល់ថវិកាសង្គ្រាមត្រូវតែបញ្ឈប់ និងរារាំង មិនគួរអនុញ្ញាតឱ្យឆ្លងកាត់ដោយសេរីទេ»។
គួរបញ្ជាក់ថា កងនាវាស្រមោលគឺជាបណ្តាញនាវាដែលបន្តនាំចេញប្រេង និងឧស្ម័ន ទោះបីជាមានទណ្ឌកម្មពីលោកខាងលិចដោយសារតែសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនកំពុងបន្តក៏ដោយ។
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


