ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ហៅច្រក Hormuz បន្លំមែនថា ជាច្រក«សមុទ្រត្រាំ»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាថ្មីឲ្យអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ប្រសិនបើខ្លួនចង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព ហើយលោក ត្រាំ ថែមទាំងព្រលយបែបលេងសើចបន្លំមែន ដោយលំហៅ ច្រកសមុទ្រហ័រមូសដ៏ចម្រូងចម្រាសនេះ ថាជា «ច្រកសមុទ្រត្រាំ»។ នេះបើយោងតាមសារព័ត៌មាន timesofisrael បានចុះផ្សាយនាថ្ងៃទី២៨មីនា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងវេទិកាវិនិយោគ FII Priority នៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃទី២៧មីនា លោក ត្រាំ បានធានាដល់អ្នកចូលរួមថា យោធាអាមេរិកកំពុងសម្រេចបាននូវវត្ថុបំណងយោធារបស់ខ្លួន នៅក្នុងសង្គ្រាមរយៈពេលបួនសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់ «ជិតដល់ថ្ងៃបរាជ័យ» ដោយលោកជឿថា ការគ្រប់គ្រងយោធា និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានរងការខាតបង់សម្បើមណាស់។
លោកបានថ្លែង បន្ថែមទៀតថា៖«ពួកគេត្រូវតែបើក ច្រកសមុទ្រត្រាំ ខ្ញុំចង់មានន័យថាច្រក Hormuz។ សូមអភ័យទោស ខ្ញុំសុំទោស! វាជាកំហុសដ៏គួរឲ្យភ័យខ្លាចមួយ» ដែលភ្លាមៗនោះបានបង្កឲ្យមានសំណើចពីអ្នកចូលរួមជន នៅក្នុងក្រុមអ្នកស្តាប់នៅចំពោះមុខប្រធានាធិបតីអាមេរិក។
មេដឹកនាំអាមេរិកបានព្យាករណ៍ថា ប្រព័ន្ធផ្សព្វផ្សាយនឹងកេងចំណេញពីសេចក្តីថ្លែងការណ៍មួយនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ផងដែរថា សម្រាប់ខ្លួនលោក «គ្មានអ្វីចៃដន្យទេ» អ្វីដែលលោកនិយាយ និងធ្វើភាគច្រើន គឺសុទ្ធតែជាចេតនាទាំងអស់។
ច្រកសមុទ្រហ័រមូស គឺជាចំណុចកណ្តាលនៃជម្លោះរវាងអាមេរិក និងអ៊ីស្រាអែល និងអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ។ ផ្លូវសមុទ្រដែលដឹកជញ្ជូនប្រេង ២០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ត្រូវបានរារាំងដោយអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងសត្រូវ ខណៈដែលអរិភាពរវាងភាគីទាំងពីរកាន់តែកើនឡើង។
យ៉ាងណា ការប្រយុទ្ធគ្នាបានបន្តអស់រយៈពេល ៤ សប្តាហ៍មកហើយ ហើយមិនបង្ហាញសញ្ញានៃការថមថយឡើយ។ រដ្ឋមន្ត្រីការបរទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំមួយនៅប្រទេសបារាំង កាលពីថ្ងៃទី ២៧មីនា ដោយអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារទាំងអស់លើជនស៊ីវិលជាបន្ទាន់ និងទាមទារឲ្យអ៊ីរ៉ង់ស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងច្រកសមុទ្រហ័រមូស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


