ព័ត៌មានជាតិ
ប្រឡាយ និងផ្លូវលំ២ខ្សែនៅបណ្ដោយផ្លូវជាតិលេខ ៣៣អា ក្នុងក្រុងកែប ត្រូវបានជួសជុលឡើងវិញ
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានដឹកនាំក្រុមការងារនិងមន្ទីរជំនាញកាយប្រឡាយរំដោះទឹកភ្លៀងមួយខ្សែនៅតាមបណ្ដោយផ្លូវជាតិលេខ ៣៣អា និងផ្លូវលំចំនួនពីរខ្សែដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នានាពេលកន្លងទៅថ្មីៗនេះ ត្រូវបានក្រុមការងាររាជរដ្ឋាភិបាល សហការជាមួយមន្ទីរជំនាញ ចុះធ្វើការជួសជុលឡើងវិញ បន្ទាប់ពីផ្លូវទាំងពីរខ្សែនេះពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។

លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែបបានប្រាប់ឱ្យដឹងថា ប្រឡាយរំដោះទឹកភ្លៀងមួយខ្សែនៅបណ្ដោយផ្លូវជាតិលេខ៣៣អា កំពុងស្តារឡើងវិញ និងផ្លូវលំចំនួនពីរខ្សែនេះក្រោមការជ្រោមជ្រែង និងសម្របសម្រួលពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានសហការជួសជុលដើម្បីសម្រួលការរំដោះទឹកភ្លៀងក្នុងការធ្វើដំណើរចេញចូលទៅតាមភូមិដ្ឋាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើងវិញនៅក្នុងមូលដ្ឋានក្រុងកែប ខេត្តកែប។

ជាមួយគ្នានេះដែរលោកអភិបាលរងខេត្តកែបបានសង្កេតឃើញថា ផលវិបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់តំបន់ផ្លូវទាំងពីរខ្សែរនេះ រួចមកលោកបានសហការជាមួយ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់គ្រឿងចក្រ ចុះធ្វើការជួសជុល ដោយបង្កប់កាយស្តារប្រឡាយ១ខ្សែ និងជួសជុលផ្លូវ ២ខ្សែរ និងចាក់ក្រួសឈូសឆាយដើម្បីងាយជ្រួលជូនដល់ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទៅសាលារៀនបានស្រួល៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


