KPT+
បាក់ទឹកចិត្តមែនទេ? សៀវភៅ ៣ ក្បាលនេះអាចជួយសម្រួលភាពស្មុគស្មាញបាន
អានសៀវភៅ ជាទម្លាប់ល្អមួយដែលនរណាៗក៏ទទួលស្គាល់ថាពិតជាជំនួយដល់ការរស់នៅទាំងផ្នែកចិត្តគំនិត និងចរិយាសម្បត្តិ។ មិនតែប៉ុណ្ណោះសៀវភៅ ក៏ចូលរួមចំណែកក្នុងវិស័យអប់រំ ព្រមទាំងជួយជំរុញកម្លាំងចិត្តដូចគ្នា។
សង្គមកម្ពុជាមានសៀវភៅច្រើនណាស់ដែលកំពុងចរាចរលើទីផ្សារ និងនៅតាមបណ្ណាល័យនានា។ សៀវភៅខ្លះផ្សាយសម្រាប់ការអប់រំ និងខ្លះសម្រាប់កម្សាន្ត។ មិនថាផ្សាយសម្រាប់អ្វី សៀវភៅទាំងអស់បានតម្រូវតាមវ័យ ព្រមទាំងចំណង់ចំណូលចិត្ត ដែលសុទ្ធសឹងតែមានប្រយោជន៍តាមខ្លឹមសាររបស់វា។
ដោយឡែកសៀវភៅដែលសក្ដិសមសម្រាប់អ្នកជួបបញ្ហាផ្លូវចិត្ត ឬកំពុងត្រូវការកម្លាំងចិត្ត មានសៀវភៅ៣ក្បាលដែលមិត្តអ្នកអានកម្ពុជាបានលើកសរសើរ ហើយអះអាងថា ក្រោយពេលបានអាន វាជួយបង្កើនថាមពលផ្លូវចិត្ត សមត្ថភាពអត់ធ្មត់ បង្រៀនចិត្តឱ្យស្ងប់ ព្រមទាំងដុសខាត់គំនិតពិចារណាឱ្យយល់កាន់ច្បាស់ពីពាក្យថា “ជីវិត”។
១. វិញ្ញាសាជីវិត ស្នាដៃអ្នកនិពន្ធ សែត ហត្ថា (កូនចាបមាស)

វិញ្ញាសាជីវិត ជាសៀវភៅដែលសក្តិសមបំផុតសម្រាប់យុវវ័យ ព្រោះបានជួយពួកគេឱ្យបានស្វែងយល់កាន់តែច្បាស់ពីរសជាតិនៃជីវិត។ សៀវភៅនេះ ល្បីល្បាញក្នុងចំណោមមិត្តអ្នកអាន រហូតមានការបោះពុម្ភផ្សាយ ៤ លើកឯណោះ។
២. មនុស្សបាក់ទឹកចិត្ត ស្នាដៃអ្នកនិពន្ធ គឹម ឌីណា

ចំណងជើងសៀវភៅនេះហាក់អវិជ្ជមានពិតមែន តែសំណេរមួយឃ្លាៗសុទ្ធតែល្អៗ ឆ្លុះបញ្ចាំងពីរឿងរ៉ាវមនុស្សបាក់ទឹកចិត្ត ក៏ដូចជាវិធីជម្នះតតាំងជាមួយជំងឺនេះ។ សៀវភៅ មនុស្សបាក់ទឹកចិត្ត ក៏ពេញនិយមខ្លាំងដែរ ហើយមានការបោះផ្សាយ២លើកទៀតផង។
៣. ការឈឺចាប់ ស្នាដៃអ្នកនិពន្ធ ម៉ីសន សុធារី

ការឈឺចាប់ មិនមានការបោះពុម្ភពីរបីលើកនោះទេ តែជាសៀវភៅលក់ដាច់។ វាមានតម្លៃពុទ្ធិ ជួយហាត់ពត់លត់ដំផ្លូវចិត្ត និងវិធីតតាំងនឹងភាពឈឺចាប់ដែលគ្មាននរណាអាចចៀសរួច។ ការឈឺចាប់ នឹងបង្រៀនយើងពីជីវិតទាំងរឿងការងារ ស្នេហា មិត្តភាព និងបរិបទផ្សេងទៀតជុំវិញការរស់នៅ។ អានចប់កាលណា ហាក់រកឃើញថ្នាំព្យាបាលការឈឺចាប់ផ្លូវចិត្តដូច្នោះដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ បន្ថែមទម្លាប់អានសៀវភៅចូលក្នុងជីវិត អ្នកនឹងទទួលបានរឿងអស្ចារ្យទាំងនេះ
ចុចអាន៖ ប្រសិនចេះជ្រើសសៀវភៅ ឪពុកម្តាយអាចសម្រាលការស្តីប្រដៅកូនបានខ្លះ
ចុចអាន៖ ជឿអត់! អានសៀវភៅអំឡុងជំងឺរាតត្បាតអាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន