ព័ត៌មានអន្ដរជាតិ
អ្នកជំងឺស្រាល មានអង់ទីគ័រប្រឆាំងវីរុសបាន ១១ខែ ឬមួយជីវិតតែម្ដង ក្រោយជាសះស្បើយពីកូវីដ
ការស្រាវជ្រាវថ្មីមួយបង្ហាញថា អ្នកជំងឺកូវីដ-១៩ករណីស្រាល នឹងមានអង់ទីគ័រការពារការចម្លងរោគជាថ្មីជិតមួយឆ្នាំ បន្ទាប់ពីជាសះស្បើយ។
អ្នកស្រាវជ្រាវមកពីសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ វ៉ាស៊ីនតោន សហរដ្ឋអាមេរិក និយាយថា នៅពេលអ្នកជំងឺទើបតែឆ្លងមេរោគដំបូងៗ អង់ទីគ័ររបស់ពួកគេនឹងថយចុះ។ ប៉ុន្តែការរកឃើញរបស់អ្នកស្រាវជ្រាវបង្ហាញថា កោសិកាភាពស៊ាំនៅក្នុងខួរឆ្អឹងនៅតែអាចបង្កើតអង់ទីគ័របាន ទោះបីជាកម្រិតឈាមធ្លាក់ចុះក៏ដោយ។

លទ្ធផលសិក្សាអះអាងថា អ្នកជំងឺកូវីដ-១៩នឹងមានអង់ទីគ័រប្រឆាំងវីរុសរហូតដល់ ៧ ទៅ ១១ ខែក្រោយជាសះស្បើយ ហើយទំនងជាអាចការពារបានមួយជីវិតផង។
ផ្អែកតាមការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទិនានុប្បវត្តិធម្មជាតិ អ្នកវិទ្យាសាស្ត្របានតាមដានលើអ្នកជំងឺ ៧៧ នាក់ដែលមានកូវីដ-១៩ករណីស្រាល ក្នុងនោះមានមនុស្សតែ ៦ នាក់ប៉ុណ្ណោះដែលបានបញ្ជូនទៅមន្ទីរពេទ្យវិញ។ នេះបញ្ជាក់ថា អត្រាលាប់ឬឆ្លងវីរុសម្ដងទៀតអាចលេចឡើងមានមិនដល់ ១០ ភាគរយផងទេ។

ទោះបីជាកម្រិតអង់ទីគ័របានធ្លាក់ចុះក្នុងពេលប៉ុន្មានខែដំបូងនៃការឆ្លងរោគក៏ដោយ ក៏វាមិនបានបាត់ទៅវិញដែរ ពួកវាគ្រាន់តែចុះខ្សោយមួយរយៈប៉ុណ្ណោះ។
ក្នុងនោះអ្នកវិទ្យាសាស្ត្របានរកឃើញកោសិកាភាពស៊ាំបន្តរហូតដល់ ១១ ខែ រាប់ពីអ្នកជំងឺតេស្តវិជ្ជមានកូវីដ-១៩៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ ក្រោយជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ចាំបាច់ត្រូវអនុវត្តរឿង ៦ យ៉ាងនេះ
ចុចអាន៖ ត្រូវការពេលប៉ុនណាដើម្បីបង្កើតអង់ទីគ័រប្រឆាំងវីរុស ក្រោយចាក់វ៉ាក់សាំងដូសទី២?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


