ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីជោគជ័យជាមួយមនុស្សពេញវ័យ អ៊ីស្រាអែល ត្រៀមចាក់វ៉ាក់សាំងការពារកូវីដដល់ក្មេងជំទង់អាយុពី ១២ ទៅ ១៥ ឆ្នាំ
ក្រសួងសុខាភិបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រទេសអ៊ីស្រាអែល នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ដល់ក្មេងជំទង់ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ នៅសប្តាហ៍ក្រោយ។
យុទ្ធនាការចាក់វ៉ាក់សាំងនៅអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ ដោយដំណាក់កាលដំបូង ផ្តោតលើបុគ្គលិកពេទ្យ មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ និងអ្នកជំងឹរ៉ាំរ៉ៃ ។
ចាប់តាំងពីពេលនោះមក អាយុនៃអ្នកមានសិទ្ធិទទួលបានការចាក់ថ្នាំបង្ការ នៃក្រុមមនុស្សទាំងនោះ បានថយចុះជាបណ្តើរៗ ហើយបច្ចុប្បន្ននេះ មនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ កំពុងតែទទួលបានការចាក់វ៉ាក់សាំងនេះ ។
ការសម្រេចពង្រីកទំហំ អាយុចាក់វ៉ាក់សាំងនេះ ត្រូវបានធ្វើឡើង ទោះបីជាអ្នកជំនាញរបស់ក្រសួង បានព្រមានអំពីការផ្សារភ្ជាប់គ្នា រវាងការចាក់វ៉ាក់សាំង Pfizer ដូសទី ២ និងការរលាកបេះដូង ក៏ដោយ ។
ចំនួនករណីរលាកបេះដូងនៅអ៊ីស្រាអែល ត្រូវបានគេរកឃើញថាមានកម្រិតទាប បន្ទាប់ពីសង្កេតឃើញថា ករណីនេះកើតមាន ក្នុងចំណោមយុវជន ដែលមានអាយុចន្លោះពី ១៦ ទៅ ១៩ ឆ្នាំ ។
រហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនជាង ៥.៤៥ លាននាក់ បានទទួលការចាក់វ៉ាក់សាំង Pfizer នៅអ៊ីស្រាអែល ឬ ៥៨.៤ ភាគរយ នៃចំនួនប្រជាជនសរុប ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ អ៉ីស្រាអែល រកឃើញករណីរលាកបេះដូងតិចតួចប្រហែលពាក់ព័ន្ធនឹងវ៉ាក់សាំង Pfizer
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


