ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ WHO បញ្ជាក់ច្បាស់ៗពីប្រភពដើមជំងឺកូវីដ ១៩ និងបដិសេធថាមិនមែនមនុស្សអ្នកបង្កើតឡើយ
អ្នកវិទ្យាសាស្ត្រខាងភាគល្អិតរុស្ស៊ី និងជាអ្នកជំនាញនៅឯ អង្គការសុខភាពពិភពលោក (WHO) លោក Dmitry Lvov បាននិយាយថា ការព្រួយបារម្ភអំពីប្រភពដើម នៃជំងឺកូវីដ ១៩ ដែលថាមនុស្សជាអ្នកបង្កើត មិនមានតម្លៃនោះទេ ។

លោកបាននិយាយថា “កូវីដ ១៩ គឺជាវីរុសដែលមានទំនាក់ទំនង ជាមួយសត្វប្រចៀវ ។ អ្នកនឹងឆ្លងមេរោគ បើសិនអ្នកនៅក្នុងបន្ទប់ ដែលមានសត្វប្រចៀវ រស់នៅពេលយប់ ឬនៅក្នុងរូងភ្នំ ដែលមានសត្វប្រចៀវរស់នៅច្រើន” ។

លោក Lvov បានប្រាប់កម្មវិធីទូរទស្សន៍ របស់ប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុនថា វីរុសប្រហែល ១៥០ បានឆ្លងទៅមនុស្សពីសត្វ ក្នុងអំឡុងពេល នៃការធ្វើចិញ្ចឹមសត្វព្រៃ ។

លោកបានបន្ថែមថា “មនុស្សម្នាក់អាចបរិភោគសាច់ខ្លះពីសត្វ ដែលមានទំនាក់ទំនងអេកូឡូស៊ីបរិស្ថានមិនល្អ ជាមួយសត្វប្រចៀវ ដូច្នេះវាក្លាយជាប្រភពដំបូងនៃការបង្ករោគ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ មេ WHO ព្រមានថា ពិភពលោកនឹងបន្តជួប “វីរុសដែលសាហាវជាងនេះ” ទាំងការឆ្លង និងស្លាប់ នាពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


