KPT+
មិនពូកែនិយាយយ៉ាងណាក៏ដោយ សាកគន្លឹះខាងក្រោមនេះ ធានាថាសន្ទនាមិនធុញទ្រាន់ឡើយ
ក្លាយជាមនុស្សពូកែនិយាយ ពូកែសន្ទនា វាចាផ្អែមទន់មិនមានងាយស្រួលឡើយ។ ជាពិសេសសម្រាប់អ្នកដែលមិនសូវនិយាយ ឬមិនចេះនិយាយទំនាក់ទំនងនឹងមនុស្សជុំវិញខ្លួន។
គន្លឹះនៃការសន្ទនាដ៏ឆ្លាតវៃមានវិធីច្រើន ប៉ុន្តែយើងសុំលើកយកតិចនិកខ្លះៗដែលបានមកពីសហគ្រិនវ័យក្មេងពូកែៗធ្លាប់បានអនុវត្តផ្ទាល់ជាមួយដៃគូអាជីវកម្មពួកគេ។
១ សម្រាកនិងផ្ដោតលើការសន្ទនា Adelyn Zhou ក្រុមហ៊ុន TOPBOTS

ជាជាងព្យាយាមរៀបចំផែនការ អ្វីដែលអ្នកនឹងនិយាយបន្ទាប់ សូមសម្រាកបន្តិចសម្រួលអារម្មណ៍ និងផ្តោតលើអ្វីដែលមនុស្សម្នាក់ទៀតកំពុងនិយាយនៅចំពោះមុខ។ ការស្ដាប់និងផ្ដោតនៅ ក្នុងការសន្ទនា នឹងធ្វើឲ្យដៃគូកត់សម្គាល់យើងពីរបៀបនិយាយនិងកោតសរសើរចំពោះការសន្ទនានេះមិនខាន។
២ អានឲ្យច្រើន Angela Ruth ក្រុមហ៊ុន Due
ការអានមិនថាតិចឬច្រើន សុទ្ធតែជួយយើងឲ្យកាន់តែរីកចម្រើនផ្នែកខួរក្បាល។ កាលណាអ្នកអានកាន់តែច្រើន រឿងនិទានខ្លីៗឬហេតុការណ៏ដែលអ្នកបានទទួលពីសៀវភៅ អាចប្រែក្លាយជាសម្ភារៈនៃការសន្ទនា។ មើលទៅសាមញ្ញណាស់ ប៉ុន្តែវាអាចជួយជំរុញការសន្ទនាជាមួយពាក្យដែលអ្នកមិនស្គាល់ច្រើន។
៣ ចាប់អារម្មណ៍លើអ្វីដែលគួរឲ្យចាប់អារម្មណ៍ Murray Newlands ក្រុមហ៊ុន Sighted
ជាទូទៅមនុស្សមិនពូកែនិយាយ គឺមិនមានអ្វីត្រូវនិយាយទេ ពីព្រោះពួកគេមិនមានចំណាប់អារម្មណ៍អស់នោះ។ ប៉ុន្តែមនុស្សដែលមានចំណង់ចំណូលចិត្តនិងចំណាប់អារម្មណ៍ តែងតែមានប្រធានបទឬមតិយោបល់ដើម្បីចែករំលែក ហើយពួកគេអាចប្រើវាជាចំណុចចាប់ផ្តើម ដើម្បីឲ្យអ្នកផ្សេងទៀតចូលរួមក្នុងការពិភាក្សានេះ។

៤ សួរសំណួរ បន្ទាប់មកតាមដានគិត Darrah Brustein ក្រុមហ៊ុន Network Under 40
ខ្ញុំស្អប់ការនិយាយសាមញ្ញ ប៉ុន្តែខ្ញុំចូលចិត្តភ្ជាប់ទំនាក់ទំនងជាមួយមនុស្សថ្មី ហើយរៀនអំពីពួកគេ ពីព្រោះវាតែងតែមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ដើម្បីប្រមូលទិន្នន័យ។ ប្រសិនបើអ្នកពិតជាយកចិត្តទុកដាក់វានឹងបង្ហាញ។ សួរសំណួរដែលគិតហើយស្ដាប់ចម្លើយ។ ការជជែកតូចៗអាចថាធុញទ្រាន់ តែវានឹងវិវឌ្ឍទៅជាអ្វីដែលមានអត្ថន័យយ៉ាងឆាប់រហ័ស។
៥ សួរសំណួរនិងស្តាប់ Duran Inci ក្រុមហ៊ុន Optimum7
មនុស្សចូលចិត្តនិយាយអំពីខ្លួនឯង។ ខ្ញុំទទួលបានព័ត៌មានជំនួញល្អៗ គ្រាន់តែស្តាប់នូវអ្វីដែលពួកគេត្រូវនិយាយ ទោះបីវាទាក់ទងនឹងការងារឬអត់។ ជារឿយៗវានិយាយអំពីការអាន រវាងបន្ទាត់និងស្ដាប់នូវអ្វីដែលពួកគេមិននិយាយ ដើម្បីទទួលបានការយល់ដឹងល្អអំពីប្រភេទមនុស្សដែលពួកគេចង់បាន និងរបៀបដែលខ្ញុំអាចផ្គត់ផ្គង់តម្រូវការនោះ។
៦ សួរអំពីជីវិតរបស់មនុស្សម្នាក់មិនមែនការងាររបស់ពួកគេទេ Mamie Kanfer Stewart ក្រុមហ៊ុន Meeteor
ខ្ញុំមិនដែលសួរនរណាម្នាក់ពីអ្វីដែលពួកគេធ្វើទៀតទេ។ ផ្ទុយទៅវិញខ្ញុំសួរថា តើពួកគេចំណាយពេលរបស់ពួកគេយ៉ាងដូចម្ដេច។ សំណួរនេះដូចបើកទ្វារសម្រាប់ការសន្ទនា ដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ។ ប្រសិនបើការឆ្លើយតបដំបូងរបស់បុគ្គលនោះទាក់ទងនឹងការងារ ខ្ញុំតាមដានថា “តើអ្នកធ្វើអ្វីនៅពេលអ្នកមិនធ្វើការ?” គ្រាន់តែបន្តសួរសំណួរនិងចែករំលែកយោបល់ ដែលទាក់ទងនឹងរឿងរ៉ាវរបស់ពួកគេ។

៧ រកចំណុចរួម Diego Orjuela ក្រុមហ៊ុន Cables និង Sensors
ព្យាយាមរកអ្វីដែលអ្នកមានជាមួយមនុស្សនោះ ហើយចំណាប់អារម្មណ៍របស់អ្នកនឹងក្លាយជាការពិត។ ចំណុចរួមដូចជា ស្រុកកំណើត មហាវិទ្យាល័យ កីឡាចូលចិត្ត។ ព្យាយាមកំណត់អ្វីមួយអំពីមនុស្សដែលអ្នកកំពុងនិយាយជាមួយ និងអាចទាក់ទង នេះនឹងធ្វើឲ្យការនិយាយតូចជាងមុន ហើយកាន់តែងាយស្រួលសន្ទនា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖ចង់យកឈ្នះខ្លួនឯង អនុវត្តគន្លឹះ ៥ យ៉ាងនេះឱ្យបានដាច់ខាត
ចុចអានរឿងរ៉ាវបុរសជនជាតិថៃ បង្កើតចំណង់ចំណូលចិត្ត ទៅជាអាជីវកម្មជោគជ័យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


