សុខភាព
ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រប់គ្រាន់?
យើងដឹងហើយថាការផឹកទឹកគ្រប់គ្រាន់មានសារៈសំខាន់ណាស់ចំពោះសុខភាព ប៉ុន្តែមនុស្សមួយចំនួនមិនច្បាស់ថាគួរផឹកទឹកប៉ុន្មានទើបគ្រប់គ្រាន់។ ជាពិសេសពេលនៅផ្ទះពេញមួយថ្ងៃៗកាន់តែមានការលំបាកក្នុងការផឹកទឹកឲ្យបានច្រើន។ អ្នកជំនាញផ្នែកសុខភាពលោកស្រី Brianne Munch បានប្រាប់ពីគន្លឹះខ្លះៗក្នុងការផឹកទឹកឲ្យបានគ្រប់គ្រាន់។
១. គណនាបរិមាណទឹកត្រូវផឹក

វិធីងាយស្រួលក្នុងការគណនាបរិមាណទឹកត្រូវផឹកគឺយកទម្ងន់របស់យើងទៅចែកនឹង២ នោះនឹងឃើញពីបរិមាណទឹកដែលគួរផឹក។
ឧទាហរណ៍ ប្រសិនជាយើងទម្ងន់ ១៤០ផោន (៦៣,៥០គីឡូក្រាម) នោះបរិមាណទឹកគួរផឹកក្នុងមួយថ្ងៃគឺ ៧០អោន (២លីត្រ)។ ដោយទម្ងន់១ផោនស្មើនឹង០,៤៥គីឡូក្រាម និង១អោន ប្រហែលស្មើនឹង៣០មីល្លិលីត្រ។
២. ផឹកទឹកមួយកែវធំនៅពេលព្រឹក

យើងដឹងហើយថាគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ ដូចនេះគួរចាប់ផ្ដើមដោយផឹកទឹកមួយកែវធំមុននឹងផឹកកាហ្វេ ឬញ៉ាំអាហារពេលព្រឹក។ អ្នកជំនាញផ្នែកសុខភាពក៏បានលើកឡើងថានេះអាចជួយដល់ការរំលាយអាហារ បំពេញជាតិទឹក និងធ្វើឲ្យមានស្មារតីស្រស់ថ្លា។
៣. ផឹកទឹកជាបន្តបន្ទាប់ពេញមួយថ្ងៃ

ការផឹកទឹកមួយកែវនៅពេលព្រឹកមិនត្រឹមតែជួយដាស់ស្មារតីទេ ប៉ុន្តែការបន្តផឹកទឹកពេញមួយថ្ងៃអាចផ្តល់ថាមពលពេញមួយថ្ងៃ។ លោកស្រី Munch ក៏បានសង្កេតឃើញថានៅពេលបន្តការផឹកទឹកពេញមួយថ្ងៃមិនត្រឹមតែជួយឲ្យមានថាមពល ហើយអារម្មណ៍ក៏ល្អ និងមិនហើមពោះទៀត។ ម៉្យាងទៀត អតិថិជនរបស់លោកស្រីក៏អនុវត្តវិធីនេះដែរហើយឃើញថាថាមពលរបស់អ្នកទាំងនោះមានភាពប្រសើរឡើង។
៤. ដាក់កែវទឹក ឬដបទឹកក្បែរខ្លួន

អ្នកជំនាញផ្នែកអាហារ និងសារធាតុចិញ្ចឹម Katie Boyd បានណែនាំថាយើងគួររកកែវ ឬដបទឹកដើម្បីធ្វើឲ្យការផឹកទឹកមានភាពងាយស្រួល។ យើងអាចប្រើកែវ ឬដបដែលយើងចូលចិត្តដើម្បីដាក់ទឹកទុកញ៉ាំក្បែរខ្លួន។
៥. ញ៉ាំបន្លែ ឬផ្លែឈើ

ការផឹកទឹកមិនមែនជាវិធីតែមួយក្នុងការបំពេញជាតិទឹកឲ្យរាងកាយទេ។ យើងអាចញ៉ាំអាហារដែលសំបូរដោយជាតិទឹកដើម្បីជួយបំពេញជាតិទឹកដល់រាងកាយ។ អាហារសម្រន់ទាំងនោះរួមមានផ្លែត្រសក់ ផ្លែប៉េស ការ៉ុត ផ្លែស្ត្របឺរី និងផ្លែឪឡឹកជាដើម។
៦. ពិនិត្យមើលទឹកនោម

ឥលូវយើងដឹងពីបរិមាណទឹកគួរផឹកក្នុងមួយថ្ងៃទៅតាមទម្ងន់របស់យើងហើយ យើងក៏អាចពិនិត្យទឹកនោមដើម្បីដឹងថាយើងផឹកទឹកគ្រប់គ្រាន់ឬអត់។ វេជ្ជបណ្ឌិត Michael O’Brien ស្ថាបនិកនៃ Beacon Primary Care នៅញ៉ូយ៉កបានលើកឡើងថានៅពេលយើងផឹកទឹកគ្រប់គ្រាន់ នោះទឹកនោមនឹងមានពណ៌លឿងស្លេក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកទឹកក្តៅផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នាយើងតិចណាស់ដែលដឹង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន