KPT+
អ្នកជំនាញចែករំលែកគន្លឹះការពារក្មេងៗ ប្រសិនបើសាលារៀនបើកឡើងវិញ
កុមារនៅទូទាំងប្រទេសកំពុងត្រៀមត្រលប់ទៅសាលារៀនវិញ ដែលជាពេលវេលានៃឆ្នាំដែលអាចនាំមកនូវអារម្មណ៍ផ្សេងៗ ពីភាពរំជើបរំជួល រហូតដល់ការថប់បារម្ភពីជំងឺកូវីដ។

ទោះយ៉ាងណាឆ្នាំសិក្សានេះមានភាពមិនច្បាស់លាស់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការប្រុងប្រយ័ត្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនៅក្នុងថ្នាក់រៀន ជាពិសេសនៅពេលដែលតំបន់ដែលមានការរីករាលដាលខ្លាំងនៃវីរុសបំប្លែងខ្លួន។
អ្នកជំនាញនៅមជ្ឈមណ្ឌលកុមារ Johns Hopkins (JHCC) ណែនាំដូចខាងក្រោម ៖
១ ក្មេងអាយុ ១២ ឆ្នាំឡើងទៅគួរទទួលវ៉ាក់សាំងការពារជំងឺកូវីដ។
២ និស្សិតគួរពាក់ម៉ាស់ ដែលធ្វើពីក្រណាត់ត្បាញយ៉ាងតិចពីរស្រទាប់។
៣ ម៉ាសគួរតែសមល្អ ដើម្បីគ្របដណ្ដប់ច្រមុះនិងមាត់ជិតៗ។
៤ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) និងបណ្ឌិត្យសភាកុមារអាមេរិកណែនាំឲ្យពាក់ម៉ាសសម្រាប់សិស្សទាំងអស់ សូម្បីតែអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ។

៥ ណែនាំឲ្យឪពុកម្ដាយពិនិត្យមើលសាលារបស់កូនៗ របស់ពួកគេ អំពីការប្រុងប្រយ័ត្នសុវត្ថិភាពជាចាំបាច់ នៃជំងឺកូវីដ ។
៦ អ្នកជំនាញ JHCC ណែនាំឲ្យនិយាយដោយស្ងប់ស្ងាត់ជាមួយកុមារ អំពីអ្វីដែលត្រូវរំពឹងទុកនៅពេលពួកគេត្រលប់មកវិញ ហើយចង្អុលបង្ហាញពីការប្រុងប្រយ័ត្ន ដែលនឹងមានដើម្បីការពារពួកគេពីជំងឺ។
អ្នកជំនាញក៏បានណែនាំឪពុកម្ដាយឲ្យតាមដានពីរបៀបដែលកូនរបស់ពួកគេ កំពុងមានអារម្មណ៍យ៉ាងណា ក្រោយពេលវិលមកផ្ទះវិញ ដោយសួរសំនួរងាយៗដូចជា “តើកូនមានអារម្មណ៍យ៉ាងណា ពេលត្រលប់ទៅសាលារៀនវិញលើកដំបូង ក្រោយពេលបិទអស់ពេលជាយូរ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖CDC ផ្ដល់គន្លឹះសុខភាព ជួយសិស្សឲ្យទទួលបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


