ព័ត៌មានអន្ដរជាតិ
ចាំទេ តាលីបង់ ប្រកាសជ័យជម្នះដោយបាញ់កាំភ្លើង និងកាំជ្រួចជាការអបអរ តែបែរជាចំជនស៊ីវិលស្លាប់ច្រើននាក់
ទីភ្នាក់ងារព័ត៌មានមួយបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងតិច ១៧ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់កាំភ្លើងអបអរសាទរដោយក្រុមតាលីបង់នៅទីក្រុងកាប៊ុល ។

ទីភ្នាក់ងារសារព័ត៌មាន Shamshad បាននិយាយថា “ការបាញ់កាំភ្លើងឡើងទៅលើអាកាសនៅទីក្រុងកាប៊ុលកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានសម្លាប់មនុស្ស ១៧ នាក់ និងរបួស ៤១ នាក់” ។
ទន្ទឹមនោះ លោក Gulzada Sangar អ្នកនាំពាក្យមន្ទីរពេទ្យក្នុងតំបន់មួយនៅខេត្ត Jalalabad បាននិយាយថា មនុស្សយ៉ាងតិច ១៤ នាក់បានរងរបួសនៅក្នុងការបាញ់កាំភ្លើងឡើងទៅលើអាកាសនៅឯខេត្ត Nangarhar ភាគខាងកើត ។

ស្របពេលជាមួយគ្នានោះ ការបាញ់កាំភ្លើងឡើងទៅលើអាកាសរបស់ក្រុមតាលីបង់ ក៏មានការស្តីបន្ទោសពីអ្នកនាំពាក្យតាលីបង់គឺលោក Zabihullah Mujahid ។
លោក Mujahid បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញសង្គម Twitter ថា “សូមជៀសវាងការបាញ់កាំភ្លើងទៅលើអាកាស ហើយអរគុណព្រះជំនួសវិញ ។ គ្រាប់កាំភ្លើងអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ដូច្នេះកុំបាញ់ដោយមិនចាំបាច់” ។

គួរបញ្ជាក់ថា យុទ្ធជនតាលីបង់បានបាញ់កាំភ្លើងឡើងទៅលើអាកាស និងកាំជ្រួចជាការអបអរនៅក្នុងរដ្ឋធានីកាប៊ុល ខណៈដែលសហរដ្ឋអាមេរិកបានបញ្ចប់ការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ពោលជិត ២០ ឆ្នាំ បន្ទាប់ពីខ្លួនបានឈ្លានពានប្រទេសនេះ ក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ លើអគារពាណិជ្ជកម្ម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


