ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាហ្វហ្គានីស្ថានកាន់តែវេទនា មន្ទីរពេទ្យជាង២ពាន់កន្លែងអាចនឹងបិទសប្តាហ៍នេះ
មណ្ឌលសុខភាពរាប់រយកន្លែងនៅប្រទេសអាហ្វហ្គាណីស្ថានប្រឈមនឹងបិទទ្វារឆាប់ៗដោយសារតែជំនួយរបស់ប្រទេសលោកខាងលិចត្រូវបានរារាំងដោយរដ្ឋាភិបាលតាលីបង់ថ្មី។ នេះបើតាមមន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃចន្ទ ទី៦ ខែកញ្ញា។
លោក Rick Brennan នាយកផ្នែកសុខាភិបាលប្រចាំតំបន់របស់ទីភ្នាក់ងារសុខភាពពិភពលោក UN បានឲ្យដឹងថា ប្រហែលជា៩០%នៃមណ្ឌលសុខភាពចំនួន២៣០០កន្លែងទូទាំងប្រទេសប្រហែលជាត្រូវបិទទ្វារឆាប់ក្នុងសប្តាហ៍នេះ។

លោកបានលើកឡើងថា ជំនួយពីប្រទេសលោកខាងលិចជាច្រើនត្រូវបានរារាំងដោយតាលីបង់ ប៉ុន្តែមិនបញ្ជាក់លំអិត។
លោក Brennan មានប្រសាសន៍ថា ៖«យើងនឹងផ្អាកប្រតិបត្តិការនៅក្នុងទ្រង់ទ្រាយធំនៃមណ្ឌលសុខភាពទាំងនោះ។ តាមការប៉ាន់ស្មាន ប្រហែលជា៩០%នឹងត្រូវបិទចុងសប្តាហ៍នេះ ហើយនឹងធ្វើឲ្យកើនឡើងនូវអ្នកជំងឺ និងការស្លាប់»។
លោកបន្តថា អង្គការសុខភាពពិភពលោកបានកំពុងព្យាយាមបំពេញគម្លាតដោយការផ្គតផ្គងសម្ភារៈ និងហិរញ្ញវត្ថុដល់មណ្ឌលសុខភាពចំនួន៥០០កន្លែង។
ទីភ្នាក់ងារក៏បានកំពុងទាក់ទងជាមួយប្រទេសកាតារដើម្បីបញ្ជូនវេជ្ជសាស្ត្រតាមរយៈយន្តហោះ។ «យើងសង្ឃឹមមានយន្តហោះដឹកទំនិញពីរទៅ៣គ្រឿងដែលហោះហើរចេញពីរដ្ឋាភិបាលកាតារដែលប្រហែលជាចូលទៅព្រលានយន្តហោះកាប៊ុលនៅសប្តាហ៍ក្រោយ»។
ការបញ្ជូនបន្ទាប់មានទាំងឧបករណ៍ធ្វើតេស្តកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារៈព្យាបាលជំងឺរ៉ាំរ៉ៃ។
រួមជាមួយនឹងទីភ្នាក់ងារជំនួយផ្សេងៗ អង្គការសុខភាពពិភពលោកកំពុងជួបការលំបាកនាំយកសម្ភារៈវេជ្ជសាស្ត្រចូលដោយសារភាពវឹកវរនៅព្រលានយន្តហោះកាប៊ុល។
លោក Brennan បន្ថែមថា ការផ្គត់ផ្គង់វេជ្ជសាស្ត្រនៅតែបន្តហោះហើរតាមទីក្រុង Mazar-i-Sharif ហើយអង្គការសុខភាពពិភពលោកបានកំពុងស្វែងរកជម្រើសផ្សេងទៀតចេញពីប្រទេសប៉ាគីស្ថាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


