KPT+
ធ្វើការរាល់ថ្ងៃស្ត្រេសណាស់ គួរទប់ទល់អារម្មណ៍ធុញថប់បែបណាទើបល្អ?
នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងឥឡូវនេះ ម្នាក់ៗងាយនឹងរងសម្ពាធផ្លូវអារម្មណ៍ដោយសារការស្រ្តេសដែលកើតឡើងនៅក្នុងជីវិត ទាំងការងារ ការសិក្សា។ល។ ដូចនេះហើយ យើងត្រូវចេះរកវិធីទប់ទល់នឹងអារម្មណ៍ពេលមានសម្ពាធទើបល្អ ចៀសវាងការប៉ះពាល់កាន់តែខ្លាំង។

បញ្ហានេះ វេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញវិកលវិទ្យាបានបកស្រាយឲ្យដឹងថា វិធីសាស្ត្រក្នុងការទប់ទល់នឹងភាពតានតឹងគឺមានច្រើនតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗដូចជា ការលំហាត់ប្រាណ ដើរលេង ស្ដាប់បទចម្រៀង ជួបជុំមិត្តភក្ដិ។ “និយាយទៅ អ្វីដែលធ្វើឲ្យអារម្មណ៍យើងបានធូរស្បើយ គេហៅថា ការគ្រប់គ្រងភាពតានតឹង ឬ stress management។ ជាទូទៅ ការដែលធ្វើឲ្យអារម្មណ៍បានធូរស្បើយគឺអាស្រ័យទៅលើជម្រើសនៃសកម្មភាពដែលបុគ្គលនោះធ្វើដើម្បីបំបាត់ភាពតានតឹងដែលមាននៅក្នុងខ្លួន”។

លោកបន្តថា ក្នុងចំណោមវិធីទាំងនេះ មួយណាក៏ល្អដែរ ឲ្យតែមានប្រសិទ្ធិភាពក្នុងការជួយបុគ្គលនោះមានអារម្មណ៍ល្អប្រសើរឡើងវិញ។ ប៉ុន្តែ ប្រសិនបើបុគ្គលដែលកំពុងតែពោរពេញទៅដោយភាពតានតឹង ស្ត្រេសនៅក្នុងខួរក្បាលច្រើន ហើយជ្រើសរើសយកការផឹកស្រា ជក់បារី ឬប្រើថ្នាំញៀនដើម្បីឲ្យសប្បាយ បំបាត់ភាពធុញថប់គឺមិនមែនជាមធ្យោបាយល្អទេ។

ក្នុងករណីដែលផ្ទុកភាពតានតឹងច្រើនពេកនៅក្នុងខ្លួន ហើយទោះខំប្រឹងហាត់ប្រាណ ឬដើរលេងយ៉ាងណាក៏មិនអាចធ្វើឲ្យខ្លួនឯងបានធូរស្រាលចិត្តឡើងវិញទេនោះ គួរណាទៅរកគ្រូពេទ្យជំនាញចិត្តសាស្ត្រ ដើម្បីពិគ្រោះរកមធ្យោបាយដោះស្រាយឲ្យបានលឿន ចៀសវាងវាក្លាយទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដូចជាជំងឺបាក់ទឹកចិត្ត ឬអាចគិតដើរផ្លូវអាក្រក់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បច្ចេកទេសទាំងបួន កាត់បន្ថយស្ត្រេសពេលធ្វើការអនឡាញក្នុងវិបត្តិកូវីដ
ចុចអាន៖ គុណភាពខ្យល់ក្នុងបន្ទប់ធ្វើការ អាចប៉ះពាល់ លទ្ធផលការងារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


