Connect with us

សុខភាព

កូវីដវិវត្តរោគសញ្ញាថ្មីចំពោះអ្នកចាក់ និងមិនចាក់វ៉ាក់សាំង ក្រោយលេចវត្តមាន វីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

ការលេចឡើងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” បានផ្លាស់ប្តូរដំណើរវិវត្តនៃជំងឺរាតត្បាតកូវីដ ១៩ ។ វីរុសបំប្លែងខ្លួនមួយនេះអាចចម្លងបានយ៉ាងឆាប់រហ័សជាងវីរុសបំប្លែងខ្លួនមុនៗ ហើយបានក្លាយជាវីរុសលេចធ្លោនៅទូទាំងពិភពលោក ខណៈវាក៏ធន់នឹងវ៉ាក់សាំងការពារផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការសិក្សាថ្មីមួយបានបង្ហាញថា រោគសញ្ញាដែលឆ្លងកូវីដបច្ចុប្បន្ននេះក៏ផ្លាស់ប្តូរដែរ ក្រោយវត្តមានវីរុស Delta ហើយយោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា កន្លងមករោគសញ្ញាទូទៅបំផុតនៃជំងឺកូវីដ ១៩ គឺ ៖

១. ក្អកជាប់រហូត

២. ក្តៅខ្លួន ឬឡើងកម្ដៅ

៣. បាត់បង់ក្លិន ឬរសជាតិ

៤. អស់កម្លាំង

ប៉ុន្តែលទ្ធផលពីការសិក្សាថ្មីរបស់ស្ថាប័នអង់គ្លេសមួយឈ្មោះ Zoe COVID ដែលតាមដានរោគសញ្ញារបស់មនុស្សរាប់លាននាក់ ដែលធ្វើតេស្តវិជ្ជមានវីរុសនេះនៅចក្រភពអង់គ្លេសបានឲ្យដឹងថា ទាំងអ្នកដែលបានចាក់វ៉ាក់សាំងពេញ ២ ដូស និងអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ គឺមានភាពខុសគ្នា ។

រោគសញ្ញាចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួចមានចំនួន ៥ គឺ ៖

១. ឈឺក្បាល

២. ហៀរសំបោរ

៣. កណ្តាស់

៤. ឈឺបំពង់ក

៥. បាត់បង់ក្លិន

ចំណែករោគសញ្ញាចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងមាន ៥ ដូចគ្នាគឺ ៖

១. ឈឺក្បាល

២. ឈឺបំពង់ក

៣. ហៀរសំបោរ

៤. គ្រុនក្តៅ

៥. ក្អកជាប់រហូត

ដូច​នេះ​ហើយ ​យើង​គួរ​បន្ត​ការពារ​សុខភាព​ឲ្យ​បាន​ដិត​ដល់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ឲ្យ​ជាប់ រក្សា​គម្លាត​ពី​អ្នក​ដទៃ និង​អនុវត្ត ​៣កាពារ ៣កុំ ដើម្បី​សុខភាព​ខ្លួន​យើង និង​មនុស្ស​ជា​ទី​ស្រលាញ់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម