វប្បធម៌ ជំនឿ
ទំនាយជោគជតា «វក» ២០២២ នឹងល្អនៅចុងឆ្នាំ
បើក្បួនហោរាសាស្ត្រ មនុស្សប្រុសស្រីណាដែលកើតក្នុងឆ្នាំ ១៩៥៦, ១៩៦៨, ១៩៨០, ១៩៩២, ២០០៤, ២០១៦ គឺស្ថិតនៅក្រោមសញ្ញារាសីចក្រនៃឆ្នាំចិន។

ដែលពួកគេទាំងនោះ មានជោគជតាវាសនានៅឆ្នាំ ២០២០ ដូចខាងក្រោម៖
បញ្ហាជីវិត វកអាចប្រឈមមុខនឹងបញ្ហាមួយចំនួន នៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតនាដើមឆ្នាំនេះ។ ពួកគេត្រូវធ្វើការផ្លាស់ប្ដូរខ្លះៗ ដើម្បីផ្ដល់ប្រយោជន៍ដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។ ឆ្នាំនេះ អ្នកនឹងត្រូវរក្សាភាពវិជ្ជមាន មិនថាអ្នកជួបបញ្ហាអ្វីឡើយ។ បញ្ហាប្រឈមទាំងនេះនឹងកើតឡើង ប៉ុន្តែអ្នកត្រូវតែយកឈ្នះវាដោយភាពទន់ភ្លន់ និងទំនុកចិត្ត។
ទំនាក់ទំនងដៃគូ ទំនាក់ទំនងស្នេហានៅឆ្នាំ ២០២២ នឹងមានការប្រកួតប្រជែងខ្លាំងជាងពេលមុនៗ។ សម្រាប់ស្វានៅក្នុងទំនាក់ទំនងរយៈពេលវែង ឬរៀបការរួចហើយ ត្រូវត្រៀមខ្លួនបានល្អបំផុត ដើម្បីដោះស្រាយវិបត្តិភ្លាមៗ ក្នុងឆ្នាំនេះ វាអាចជាជម្លោះឬឈានទៅការបែកគ្នា ។
ចំណែកអ្នកនៅលីវ អាចថានឹងជួបគូគ្រង តែជួបទាំងរកាំរកូស បានដោយពិបាក។ ព្រោះស្នេហារបស់អ្នកមិនមែនជាធម្មជាតិស្រីប្រុស។
ឆ្នាំដែលត្រូវជាមួយឆ្នាំវកមានពស់, កណ្តុរ, នាគ
ទំនាក់ទំនងរវាងស្វា និងពស់គឺខ្លាំងណាស់។ ពួកគេគឺជាអ្នកដែលត្រូវគ្នាបំផុត ឬប៉ះទង្គិចខ្លាំងបំផុត។ ពួកគេមានបុគ្គលិកលក្ខណៈស្រដៀងគ្នា ដោយម្នាក់មានធាតុ yin និងមួយទៀតគឺ Yang ។
សត្វកណ្ដុរអាចលើកទឹកចិត្តសត្វស្វា នៅពេលដែលពួកគេមានអារម្មណ៍មិនសប្បាយចិត្ត។ ពេលនៅជាមួយគ្នា នឹងមានតែសំណើចក្អាកក្អាយ។
នាគក៏អាចនាំមកនូវសេចក្ដីរីករាយដល់ស្វាផងដែរ។ ពួកគេមានភាពទាក់ទាញរៀងៗខ្លួន និងជាអ្នកប្រកួតប្រជែងខ្លាំង។
ឆ្នាំដែលឆុងគ្នាជាមួយស្វាមានដូចជា៖ ខ្លា ជ្រូក
ស្វា និងខ្លា ប៉ះទង្គិចគ្នាយ៉ាងខ្លាំង។ ពួកគេតែងតែសង្ស័យគ្នាទៅវិញទៅមក ហើយឈ្លោះគ្នាឥតឈប់។
ជ្រូកមិនមានគោលដៅជីវិត និងផលប្រយោជន៍ដូចសត្វស្វាទេ។ វាពិបាកក្នុងការទំនាក់ទំនង ហើយទំនាក់ទំនងមិនមានរយៈពេលយូរទេ។
ចំពោះហិរញ្ញវត្ថុ លុយអាចពិបាករកនៅឆ្នាំ ២០២២ ប៉ុន្តែនេះមិនបានបញ្ជាក់ថាស្វានឹងក្រនោះទេ។ គ្រាន់តែមានន័យថាលំហូរប្រាក់ចំណូលនៅក្នុងជីវិតនឹងធ្លាក់ចុះទាប ដោយសារតែស្វាជាសត្វរាងខ្ជះខ្ជាយលុយកាក់។ ដូច្នេះត្រូវចេះបង្កើតវិធីដើម្បីធានារក្សាហិរញ្ញវត្ថុឲ្យនឹងធឹង។ ត្រូវមានប្រាជ្ញា និងវិនិយោគលើគម្រោងនាំមកនូវប្រាក់។ ទោះបីចំណូលតិចតួច តែកុំប្រើខុស ហើយភ្លេចសន្សំ។
អាជីព ឆ្នាំនេះនឹងមានភាពរីករាយក្នុងជីវិត ដែលមានន័យថា អ្នកនឹងអាចសម្រេចក្តីសុបិនខ្លះៗ ដែលប៉ងទុក។ ក្នុងឆ្នាំនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះសត្រូវរបស់អ្នកនឹងកើនឡើង បង្កើតឧបសគ្គក្នុងការសម្រេចគោលដៅ។ ត្រូវប្រុងប្រយ័ត្នក្នុងការបំពេញកិច្ចការងារ ព្រោះបរិយាកាសនយោបាយនៅកន្លែងធ្វើការ នឹងទាញជើងឲ្យធ្លាក់ចុះ។ ដូច្នេះនៅកន្លែងធ្វើការ ត្រូវប្រាកដថា អ្នកមានទំនាក់ទំនងល្អជាមួយមនុស្ស។ កុំធ្វើជំនួញដើម្បីផ្គាប់ចិត្តមនុស្ស តែត្រូវឲ្យមនុស្សចាប់អារម្មណ៍អ្នកវិញ។
ឆ្នាំនេះស្វាអាចចាប់ផ្ដើមអាជីវកម្មថ្មី ជាមួយមិត្តភក្តិ ឬអ្នកស្គាល់គ្នា។ ចំណែកនិយោជិកដែលមានបំណងផ្លាស់ប្ដូរការងារក្នុងស្រមៃរបស់ខ្លួន នឹងទទួលបានឱកាសពិសេសនៅខែ កក្កដា សីហា ។ រាសីរបស់ស្វានៅវេលាចុងឆ្នាំ ២០០២ ទើបល្អប្រសើរមកវិញខ្លះៗ។

សុខភាព អ្នកដែលកើតក្នុងឆ្នាំស្វា មិនគួរបណ្តោយឲ្យខ្លួនឯងមានការធ្វេសប្រហែស ចំពោះសុខភាពឡើយ ព្រោះពួកគេអាចមានអារម្មណ៍នឿយហត់ អស់កម្លាំង និងងងុយគេង។ កង្វះថាមពលរ៉ាំរ៉ៃ នាំមាឲ្យនជំងឺធ្លាក់ទឹកចិត្ត ដែលអ្នកអាចប្រឈមមុខនៅឆ្នាំនេះ ដូច្នេះអ្នកត្រូវចាត់វិធានការបង្ការទាំងអស់ ដើម្បីរក្សាសុខភាព កាយសម្បទា និងស្ថេរភាពផ្លូវចិត្ត៕
គ្រូ ណុប
ចុចអាន៖«កុរ» ឆ្នាំ ២០២២ នឹងផ្លាស់ប្ដូរជីវិតឲ្យសម្បូរសប្បាយ បើហ៊ានលះបង់ ព្រមនឿយហត់
ចុចអាន៖«មមែ» ឆ្នាំ ២០២២ ជោគជតាចាប់ផ្ដើមល្អប្រសើរ ការដាក់ទុនរកស៊ី នឹងរលូនទៅមុខ
ចុចអាន៖«រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?