ព័ត៌មានជាតិ
កម្ពុជាគ្រោងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំដំបូងគេ តម្លៃជាង ៨០ លានដុល្លារ
ប្រទេសកម្ពុជានឹងមានមន្ទីរពេទ្យសាកលវិទ្យាល័យដែលមានតម្លៃប្រមាណ ៨០ លានដុល្លារអាមេរិក ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុន inje joint venture ប្រទេស កូរ៉េ។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់ឱ្យដឹងនាល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងាររវាងលោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយគណៈប្រតិភូមកពីប្រទេសកូរ៉េ បានពិភាក្សាលើការងារសាងសង់សាកលវិទ្យាល័យមន្ទីរពេទ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ។ ក្រុមប្រតិភូមកពីក្រុមហ៊ុន inje joint venture ប្រទេសកូរ៉េ បានចុះមកសិក្សាគម្រោងបង្កើតមន្ទីរពេទ្យមួយដ៏ធំ ហើយដំបូងគេនៅកម្ពុជា ដែលគម្រោងនេះផ្ដល់ថវិកាកម្ចីដោយធនាគាររបស់ កូរ៉េ និងមានការចូលរួមជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
មន្ទីរពេទ្យនេះជាមន្ទីរពេទ្យសាកលវិទ្យាល័យ ដែលបង្កើតឡើងសម្រាប់ជួយដល់និស្សិតពេទ្យក្នុងការសិក្សា និងសម្រាប់ព្យាបាលជូនដល់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសផងដែរ។

លោកស្រី យក់ សម្បត្តិ បានថ្លែងឱ្យដឹងទៀតថា គម្រោងសាងសង់សាកលវិទ្យាល័យមន្ទីរពេទ្យនេះ ទទួលបានការឯកភាពពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីតាំងនៅផ្លូវកប់ស្រូវ ក្នុងទំហំដីជាង ២ ហិកតា អាចដាក់គ្រែបាន ៤០០ ចំណាយទឹក ប្រាក់សាងសង់សរុប ៨០ លានដុល្លារ ក្នុងនោះ ៦៦ លានដុល្លារជាប្រាក់កម្ចីរបស់ធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ១៤ លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះអាចសាងសង់រួចរាល់ក្នុងរយៈពេល ២ ឆ្នាំកន្លះទៅ ៤ឆ្នាំកន្លះ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា មន្ទីពេទ្យសាកលវិទ្យាល័យមួយនេះធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការផ្ដល់អាទិភាពខ្ពស់ដល់វិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ហើយមន្ទីរពេទ្យសាកលវិទ្យាល័យនេះជាកន្លែងផ្ដល់ការសិក្សាដល់និស្សិតដែលទើបតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ឬសាកលវិទ្យាល័យដើម្បីមកធ្វើការអនុវត្តសិក្សារបស់ខ្លួនក្នុងវិស័យសុខាភិបាល ដោយសារតែមានសាស្ត្រាចារ្យឯកទេសមួយចំនួនដែលមានបទពិសោធន៍មកពីប្រទេសកូរ៉េចូលរួមបណ្ដុះបណ្ដាលដល់និស្សិតកម្ពុជានៅទីនេះ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


