បច្ចេកវិទ្យា
ការរៀនសូត្រកាន់តែមានសុវត្ថិភាពជាងមុន ជាមួយនឹងកម្មវិធីឌីជីថល
ជំងឺកូវីដ-១៩ ដែលឆ្លងរាតត្បាតទូទាំងសាកលលោកបានបង្កផលប៉ះពាល់ដល់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផង។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតនេះ សាលារៀនត្រូវបានបិទទ្វារ ដែលនាំឲ្យរំខានដល់ប្រព័ន្ធអប់រំ ។ ភាពប្រឈមចំពោះវិស័យអប់រំ គឺមានទំហំធំធេងណាស់។ ហើយ SIS Cambodia បានត្រូវបង្កើតឡើង ដើម្បីដើរតួជាដំណោះស្រាយមួយចំពោះភាពប្រឈមនេះ។

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន (School Information System ‘SIS’) ជាកម្មវិធីដ៏មានសារប្រយោជន៍ចំពោះទាំងសិស្ស និងទាំងគ្រូបង្រៀន ជាពិសេស ក្នុងអំឡុងពេលនៃវិបត្តិជំងឺឆ្លងនេះ។
លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ជាមួយនឹងប្រព័ន្ធ SIS លោកគ្រូអ្នកគ្រូអាចកំណត់កាលវិភាគសម្រាប់ថ្នាក់រៀនទាំងផ្ទាល់ ទាំងតាមអនឡាញ ក្នុងនោះរួមមានមុខងារជាច្រើន ដូចជា កែនិងដាក់ពិន្ទុលំហាត់ បង្រៀនថ្នាក់រៀនតាមវីដេអូអនឡាញ ការផ្ញើសារទៅសិស្សនិងអាណាព្យាបាល ការផ្ដល់ចំណាត់ថ្នាក់ប្រចាំឆ្នាំ និងមុខងារប្រឡង ជាដើម ។»
លោកបានបន្ថែមថា ៖ «កម្មវិធី SIS នេះអាចធ្វើទាំងកិច្ចការជាប្រពៃណីដែលគ្រូបង្រៀនធ្វើទម្លាប់ប្រចាំថ្ងៃបានផង ហើយក៏អាចធ្វើបានកាន់តែល្អថែមទៀត នៅលើអនឡាញ ទោះស្ថិតនៅទីកន្លែងណាក៏ដោយ ដោយគ្រាន់តែប្រើប្រាស់អ៉ីនធើណិតប៉ុណ្ណោះ ។»
មនុស្សជំនាន់សព្វថ្ងៃត្រូវការប្រើប្រាស់ប្រព័ន្ធអប់រំឌីជីថល ដែលធ្វើទំនើបកម្មវិធីសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា រាប់តាំងពីសាលារៀននៅតាមទីក្រុងរហូតដល់សាលារៀននៅតាមខេត្តផងដែរ។ ដោយផ្លាស់ប្ដូរវិធីរៀនរបស់សិស្សានុសិស្ស SIS Cambodia បានជួយរួមចំណែកធ្វើឲ្យវិស័យអប់រំមានភាពប្រសើរឡើង ដោយបង្កើតបរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាពសម្រាប់ទាំងសិស្ស ទាំងគ្រូ ។

ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ តាមគម្រោងផែនការ SIS នឹងត្រូវដាក់ពង្រាយទៅកាន់សាលារៀនប្រមាណ ១០០០កន្លែង នៅទូទាំងប្រទេស ហើយក្នុងដំណាក់កាលដំបូង ប្រព័ន្ធនេះបានដាក់ពង្រាយរួចជាស្រេចហើយ ទៅដល់សាលារៀនជាង ៣០០កន្លែង ដែលមានសិស្សានុសិស្សជាង ៣សែននាក់ និងគ្រូជាង ២ម៉ឺននាក់ ។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុន មិត្តហ្វូន ។


មិត្តហ្វូន បាននិងកំពុងនាំមុខគេនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថលជាតិរបស់ខ្លួន។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលរូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រំ សុខាភិបាល និងដឹកជញ្ជូន។ ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល មិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែលបម្រើសេវាកម្មដល់ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


