សុខភាព
អាយុត្រឹម ៣ ខែកុមារាម្នាក់ មានជំងឺដល់ទៅបួន បូករួមទាំងជំងឺកូវីដផង តែសំណាងល្អ សង្គ្រោះបានជោគជ័យ
បើតាមការបង្ហោះលើបណ្តាញផេករបស់Dr .beat richner កាលពីព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ នេះបញ្ជាក់ថា កុមារអាយុ ៣ ខែម្នាក់ មានជំងឺច្រើនមុខយ៉ាងធ្ងន់ធ្ងររួមទាំងឆ្លងជំងឺកូវីដផងនោះ ត្រូវបានក្រុមគ្រូពេទ្យនៃគន្ធបុប្ផារាជធានីភ្នំពេញ ជួយសង្គ្រោះបានដោយជោគជ័យ។

កុមារាតូច អាយុ៣ខែ មកពីខេត្តកែប មានជំងឺរលាកសួត និងឆ្លងកូវីដ-១៩ ថែមទាំងមានបេះដូងចំហយ៉ាងធំ (១០មម) ពីកំណើតផង និងខ្សោយដង្ហើមយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានថែទាំព្យាបាលកូវីដ-១៩ ជាសះស្បើយអស់រយៈពេល១៦ថ្ងៃ និងត្រូវបានក្រុមគ្រូពេទ្យឯកទេសកម្ពុជា បន្តធ្វើការវះកាត់ភ្ជិតប្រហោងបេះដូង បានដោយជោគជ័យ។


សូមអរគុណ និងកោតសរសើរ ដល់ក្រុមយុទ្ធជនអាវស និងក្រុមគ្រូពេទ្យវះកាត់បេះដូង ដែលបានបំពេញការងារបានយ៉ាងល្អ ដើម្បីសង្គ្រោះជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់១ដុល្លាររបស់លោកអ្នក គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


