ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុប ខេត្តបន្ទាយមានជ័យឆ្នាំនេះ មានសភាពស្ងប់ស្ងាត់ ជាងឆ្នាំមុនៗ
ខេត្តបន្ទាយមានជ័យ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តបន្ទាយមានជ័យ ឆ្នាំនេះ មានសភាពស្ងាប់ស្ងាត់ល្អជាងឆ្នាំមុនៗ ក្នុងនោះមានការពិនិត្យកម្ដៅបេក្ខជនមុនចូលបន្ទប់ប្រឡង។ ជាក់ស្តែងនៅមណ្ឌលប្រឡងវិទ្យាល័យ អូរអំបិល ចាប់ពីម៉ោង ៧ ព្រឹក មានបេក្ខជនចូលមណ្ឌលប្រឡងរៀងៗខ្លួន ដោយគ្មានភាពរញ៉េរញ៉ៃដូចឆ្នាំមុនឡើយ។

នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមបើកវិញ្ញាសា ដោយមានការចូលរួមដោយ លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ភ្នាក់ងារប្រឆាំងពុករលួយ និងលោកគ្រូអ្នកគ្រូជាច្រើននាក់ទៀត បានចូលរួមពិនិត្យផងដែរ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ក្រើនរំលឹក សូមបេក្ខជនប្រឡងទាំងអស់កុំលួចចម្លងគ្នា និងកុំលួចដាក់សំណៅឯកសារតាមខ្លួន ព្រោះប្រសិនអនុរក្ស ពិសេសអង្គភាពប្រឆាំងអំពើពុករលួយចាប់បាន នោះបេក្ខជននឹងធ្លាក់ដោយស្វ័យប្រវត្តិ។ លោកផ្ដាំបន្ថែម សូមបេក្ខជនរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងគោរពវិន័យឱ្យបានល្អក្នុងពេលប្រឡង និងសូមចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ បានបញ្ជាក់ឱ្យដឹងថា ការប្រឡងបាក់ឌុបឆ្នាំនេះខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងចំនួន ៧ ក្នុងនោះមាន ១. វិទ្យាល័យសិរីសោភ័ណ ២. វិទ្យាល័យសម្តេចឪ ៣. សាលាបឋមសិក្សាហ៊ុនសែនសូភី ៤. សាកលវិទ្យាល័យ UME ៥. វិទ្យាល័យហ៊ុនសែនខ្លាកូន ៦. វិទ្យាល័យអូរអំបិល ៧. សាកលវិទ្យាល័យមានជ័យ ដោយមានបន្ទប់ប្រឡងមានចំនួន ១៩៩ និងបេក្ខជនប្រឡងមានចំនួន ៤ ៩៤៧ នាក់៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ