វប្បធម៌ ជំនឿ
គួរឱ្យខ្លាច ទើបតែដើមឆ្នាំ ទំនាយលោកយាយពិការភ្នែក Baba Vanga ក្លាយជាការពិតមួយហើយ
ប្រិយមិត្តភាគច្រើន ច្បាស់ជាបានស្គាល់ លោកយាយពិការភ្នែក Baba Vanga ដែលជាអ្នកទស្សន៍ទាយជោគវាសនាពិភពលោកដ៏ល្បីល្បាញម្នាក់។ សមត្ថភាពទស្សន៍ទាយរបស់លោកយាយត្រូវបានមនុស្សម្នាជឿតាមច្រើនបំផុត ព្រោះភាគរយនៃភាពត្រឹមត្រូវមានជិត ៩០ភាគរយឯណោះ។
ខណៈដើមឆ្នាំ ២០២២នេះ លោកយាយ Baba Vanga ដែលមានឈ្មោះពិត Vangelia Gushterova បានទស្សន៍ទាយអំពីរឿងរ៉ាវដ៏រន្ធត់ចំនួន៦ ដែលនឹងកើតឡើងលើពិភពលោកដូចជា ការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅមហាសមុទ្រប៉ាស៊ីហ្វិក, ជំងឺរាតត្បាតមួយទៀត, កង្វះទឹកផឹកនៅបណ្ដាទីក្រុងធំៗជាច្រើន, ការឈ្លានពានរបស់មនុស្សភពផ្កាយ, ការញាំញីដោយរឿងចង្រៃ នៅប្រទេសឥណ្ឌា និងការកាន់កាប់ពិភពលោកដោយ Virtual Reality (VR)។

ក្នុងនោះគេសង្កេតឃើញថា ទំនាយទាំង ៦ មានទំនាយមួយហើយ ដែលបានសម្រេចនៅដើមឆ្នាំ ២០២២នេះ នោះគឺ រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅមហាសមុទ្រប៉ាស៊ីហ្វិក។ ការទស្សន៍ទាយរបស់លោកយាយ Baba Vanga បានទាយថា នៅឆ្នាំនេះ នឹងមានទឹកជំនន់ខ្លាំងក្លា បណ្ដាលមកពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសអាស៊ីមួយចំនួន និងអូស្ត្រាលី។
ជាក់ស្ដែង កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសតុងហ្គា ដែលជាដែនកោះរបស់ទ្វីបអូស្ត្រាលី បានជួបប្រទះនឹងការបំផ្ទុះភ្នំភ្លើងក្រោមទឹកដ៏ខ្លាំងក្លា ដែលជាករណីផ្ទុះដ៏ធំ និងកម្រ ខណៈក្នុងរយៈពេលរាប់ពាន់ឆ្នាំ ទើបវាលេចឡើងម្ដង។

ការផ្ទុះនេះបានបង្កឲ្យមានការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ និងបានបណ្តាលឲ្យមានរលកយក្សស៊ូណាមិ វាយប្រហារឆ្នេរសមុទ្រនៃប្រជុំកោះប៉ាស៊ីហ្វិកនៃប្រទេសតុងហ្គា និងបានធ្វើឲ្យកោះត្រូវគ្របដណ្តប់ដោយផេះផង់ និងដាច់ប្រព័ន្ធទំនាក់ទំនងពីប្រទេសក្បែរខាង។

ក្រោយការផ្ទុះដ៏ធំមួយនេះ មហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតក្នុងតំបន់អូស្រ្តាលី បានទទួលរងនូវរលកយក្សស៊ូណាមិ ដែលមានកម្ពស់ខ្ពស់បំផុត រហូតមនុស្សអាចថតពីចម្ងាយបានទៀតផង ខណៈទំហំនៃការខូចខាត ក៏ដូចជាស្ថានភាពគ្រោះថ្នាក់ផ្សេងទៀត នៅក្នុងប្រទេសតុងហ្គា នៅមិនទាន់មានការរាយការណ៍នៅឡើយ៕



អត្ថបទ៖ សន្យា
ចុចអាន៖ ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ពិតជាគួរឲ្យខ្លាច
ចុចអាន៖ ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គាកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


