ព័ត៌មានអន្ដរជាតិ
បំផ្ទុះរថយន្តមួយនៅ អាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ៦នាក់
កាលពីម្សិលមិញនេះ ការបំផ្ទុះមួយបានធ្វើឱ្យរថយន្ត សាំយ៉ុង មួយគ្រឿងផ្ទុះសឹងខ្ទេចទាំងស្រុង នៅក្នុងទីក្រុង Herat ភាគខាងលិចប្រទេស អាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សច្រើននាក់ និងរងរបួសធ្ងន់មួយចំនួនទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីក្រុមមន្ត្រីក្នុងទីក្រុង។

មន្រ្តីប៉ូលិសទីក្រុង Herat លោក Mawlawi Ansari បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្ស ៣នាក់បានរងរបួសធ្ងន់ ស្លាប់ ៦នាក់ ខណៈមូលហេតុនៃការផ្ទុះនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។

ដោយឡែកមន្ត្រីសុខាភិបាលនៅទីក្រុង Herat ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរថា ការផ្ទុះមួយនេះបានវាយប្រហាររថយន្តដឹកទំនិញធុនតូចមួយគ្រឿង ដែលជារថយន្តប្រើសម្រាប់ការដឹកជញ្ជូនសាធារណៈ។ ហេតុការណ៍បានកើតឡើងកាលពីម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


