សុខភាព
អាយុនៅក្មេង តែមានសក់ស្កូវពេញក្បាល តាមពិត មកពីមូលហេតុធំៗនេះសោះ
អ្នកខ្លះអាយុមិនច្រើនទេ តែបែជាមានសក់ស្កូវព្រោងព្រាតលើក្បាលទៅវិញ។ ទាំងនេះ សុទ្ធតែជាជំងឺមួយ ដែលគ្រប់គ្នាមិនគួរ មើលរំលងទាល់តែសោះ។

សាស្ត្រាចារ្យ Ratthorn Panchaprateep, M.D. នាយកដ្ឋានវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Chulalongkorn នៃប្រទេសថៃ បញ្ជាក់ថា ជាទូទៅសក់ស្កូវចាប់ផ្ដើមនៅអាយុ ៣៥ ឆ្នាំ ហើយអ្នកដែលមានសក់ស្កូវមុនអាយុ តែងកើតមានលើអ្នកដែលមានអាយុ ២៥ ឆ្នាំ។
មូលហេតុ ៧ យ៉ាងនៃសក់ពណ៌ប្រផេះ ឬស្កូវមុនអាយុ
១ តំណពូជ (មូលហេតុចម្បងនៃសក់ស្កូវមុនអាយុ)
២ កង្វះសារធាតុរ៉ែ និងវីតាមីនមួយចំនួន
៣ ជំងឺមួយចំនួនដូចជា ស្ថានភាពភាពស៊ាំចុះខ្សោយ ជំងឺក្រពេញទីរ៉ូអ៊ីត
៤ ការជក់បារី
៥ ភាពតានតឹង
៦ សម្រាកមិនគ្រប់គ្រាន់
៧ ការបំពុលខ្យល់។

វិធីកាត់បន្ថយហានិភ័យ សក់ស្កូវមុនអាយុ
-ការស្រាវជ្រាវបានរកឃើញថា ការជក់បារីគឺទាក់ទងដោយផ្ទាល់ទៅនឹងសក់ស្កូវមុនអាយុ។ ដូច្នេះហើយ អ្នកគួរតែឈប់ជក់បារី។ ដើម្បីកាត់បន្ថយការខូចខាតកោសិកាសារធាតុពណ៌ នៅក្នុងឫសសក់។
-ញ៉ាំអាហារដែលមានជីវជាតិ ដើម្បីការពារកង្វះអាហារូបត្ថម្ភក្នុងរាងកាយ។ ជាពិសេស អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន ១២ អូមេហ្គា ៣ ជាតិដែក ទង់ដែង និងស័ង្កសី ដូចជាសាច់ ត្រី ថ្លើម ស៊ុត ទឹកដោះគោមានជាតិខ្លាញ់ទាប បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និងគ្រាប់ធញ្ញជាតិផ្សេងៗ។

អ្នកដែលមានជំងឺមូលដ្ឋាន ឬសង្ស័យថាមានរោគសញ្ញាទាក់ទងនឹងសក់ស្កូវមុនអាយុ ដូចជាជំងឺហ្សែនមួយចំនួន pybaldism, រោគសញ្ញា Wardenburg, vitiligo, ការបាត់បង់សក់បំណះ ជំងឺអូតូអ៊ុយមីន ឬជំងឺក្រពេញទីរ៉ូអ៊ីត គួរតែទៅជួបគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


