ព័ត៌មានអន្ដរជាតិ
ព្រោះមូលហេតុមួយ Facebook និង Instagram អាចបិទទាំងស្រុង នៅអឺរ៉ុប
ប្រភពពីសារព័ត៌មាន New York Post បានឱ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុន Meta កំពុងពិចារណាបិទ Facebook និង Instagram នៅអឺរ៉ុប ប្រសិនបើខ្លួនមិនអាចបន្តផ្ទេរទិន្នន័យរបស់អ្នកប្រើប្រាស់ ទៅកាន់សហរដ្ឋអាមេរិកបានទេ។

ការអះអាងនេះ បានធ្វើឡើងដោយមេធំរបស់ក្រុមហ៊ុនលោក Mark Zuckerberg ខណៈមន្ត្រីនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងពិចារណាបង្កើតកិច្ចព្រមព្រៀងផ្ទេរទិន្នន័យឆ្លងមហាសមុទ្រអាត្លង់ទិកថ្មី។
ការព្រមានរបស់លោក Mark Zuckerberg ក៏ព្រោះតែតុលាការយុត្តិធម៌របស់សហភាពអឺរ៉ុបបានច្រានចោលកិច្ចព្រមព្រៀងពីមុន អំពីការការពារឯកជនភាពក្នុងឆ្នាំ២០២០ ដោយមិនព្រមឱ្យក្រុមហ៊ុន Meta ផ្ទេរទិន្នន័យទៅសហរដ្ឋអាមេរិក ព្រោះយល់ថាវាមិនអាចធានាសុវត្ថិភាពទិន្នន័យសម្រាប់ប្រជាជនអឺរ៉ុប។

ក្រុមហ៊ុន Meta ថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា “ប្រសិនបើគោលការណ៍ផ្ទេរទិន្នន័យឆ្លងដែនអាត្លង់ទិកថ្មី មិនត្រូវបានអនុម័ត ហើយយើងមិនអាចបន្តពឹងផ្អែកលើ SCCs (standard contractual clauses) ឬពឹងផ្អែកលើមធ្យោបាយផ្សេងទៀតនៃការផ្ទេរទិន្នន័យពីអឺរ៉ុបទៅសហរដ្ឋអាមេរិកទេ យើងទំនងជាមិនអាច ដើម្បីផ្ដល់ជូននូវផលិតផល និងសេវាកម្មសំខាន់ៗមួយចំនួនរបស់យើង រួមទាំង Facebook និង Instagram នៅអឺរ៉ុបបានឡើយ។”

ស្របពេលជាមួយគ្នាដែរ ប្រសិនបើទិន្ន័យអ្នកប្រើប្រាស់បន្តផ្ទុកនៅអឺរ៉ុប ក្រុមហ៊ុន Meta ថាខ្លួននឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការផ្សេងទៀត។
យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានរំលឹកផងដែរថា ខ្លួនគ្មានបំណងដកខ្លួនចេញពីអឺរ៉ុបទេ ខណៈក្រុមហ៊ុន Meta សុំត្រឹមតែអឺរ៉ុបយល់ព្រមឱ្យក្រុមហ៊ុនផ្ទេរទិន្នន័យពីសហភាពអឺរ៉ុប ទៅសហរដ្ឋអាមេរិកប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មេ Facebook អាចជាប់គុក បើមិនគោរពច្បាប់សុវត្ថិភពអនឡាញថ្មី
ចុចអាន៖ Facebook បាត់អ្នកប្រើប្រាស់ប្រចាំថ្ងៃច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ