សន្តិសុខសង្គម
ផ្ទុះអាវុធ២គ្រាប់ ក្នុងផ្ទះវិឡាមួយកន្លែង បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ
ស្នូរផ្ទុះអាវុធចំនួន២គ្រាប់បានបន្លឺឡើងនៅក្នុងវិឡាដ៏ស្កឹមស្កៃមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវបេតុងក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឮសូរសំឡេងឈ្លោះប្រកែកគ្នាក្នុងផ្ទះកើតហេតុខាងលើ ដោយមិនដឹងថាមានរឿងអ្វីអោយប្រាកដឡើយ លុះមកដល់ម៉ោងកើតហេតុ ក៏ស្រាប់តែលឺស្នូរសំឡេងផ្ទុះអាវុធ២គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ និងសួរនាំនៅកន្លែងកើតហេតុភ្លាមៗផងដែរ ។

ក្រោយកើតហេតុគេឃើញមានរថយន្តឡង់គ្រឺស័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា-V-8989-V បើកចេញពីផ្ទះកន្លែងកើតហេតុមកចូលក្នុងបុរីពិភពថ្មីក្បែរបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយគេដាក់ការសង្ស័យទៅលើរថយន្តខាងលើនោះ។ ទោះជាយ៉ាងណានៅយប់ថ្ងៃខែដដែល កម្លាំងសមត្ថកិច្ចដែលចុះអន្តរាគមន៍បានឈរនៅខាងក្រៅប៉ុណ្ណោះដោយមិនទាន់អាចចូលទៅក្នុងបានឡើយ ដោយរង់ចាំគោលការណ៍ពីថ្នាក់លើ ។

ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធចំនួន២គ្រាប់ដដែលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីកំណត់បានថា ជាករណីអ្វីអោយប្រាកដដែលបណ្ដាលអោយឈានដល់មានការផ្ទុះអាវុធបែបនេះ៕
អត្ថបទ៖ លីហេង


-
សន្តិសុខសង្គម១១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល