Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសតែមួយគត់រងការប្រល័យពីការទម្លាក់ គ្រាប់បែកបរមាណូ

បានផុស

នៅ

ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែសន្ធាប់ ពិភពលោកកំពុងតាមដានយ៉ាងដិតដល់អំពីការផ្ទុះសង្គ្រាមលោកលើកទី ៣ ហើយប្រសិនបើវាកើតឡើងឡើងមែននោះ វាអាចនឹងជាប់ពាក់ព័ន្ធជាមួយអាវុធនុយក្លេអ៊ែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាវុធនុយក្លេអ៊ែរគឺជាឧបករណ៍បំផ្ទុះ និងមានថាមពលបំផ្លិចបំផ្លាញដ៏ធំសម្បើមពីការផ្ទុះបំណែក ឬប្រតិកម្មផ្សំ និងការលាយបញ្ចូលគ្នានៃអាវុធនុយក្លេអ៊ែរ ។

អំឡុងឆ្នាំ ១៩៣០ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងបារាំងសេរី បានសហការគ្នា ក្នុងសង្គ្រាមលោកលើកទី ២ នៅក្នុងអ្វីដែលគេហៅថា គម្រោង Manhattan បានបង្កើតអាវុធប្រល័យដែលត្រូវបានគេស្គាល់ថាជាគ្រាប់បែកបរមាណូ ។

ក្រោយមកនៅខែសីហា ឆ្នាំ ១៩៤៥ ការទម្លាក់គ្រាប់បែកបរមាណូ ២ គ្រាប់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសជប៉ុននៅចុងបញ្ចប់នៃសង្រ្គាមនោះ ដែលរហូតមកដល់បច្ចុប្បន្នជប៉ុនជាប្រទេសតែមួយគត់ដែលរងការឈឺចាប់ពីការប្រើប្រាស់ និងទម្លាក់អាវុធនុយក្លេអ៊ែរដ៏ប្រល័យនៅក្នុងសង្គ្រាម ។

ចំណែកសហភាពសូវៀតក៏បានចាប់ផ្តើមការអភិវឌ្ឍន៍គ្រាប់បែកនុយក្លេអ៊ែរភ្លាមៗ បន្ទាប់ពីគម្រោងគ្រាប់បែកបរមាណូផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនយូរប៉ុន្មានប្រទេសទាំងនោះបានអភិវឌ្ឍអាវុធដ៏មានឥទ្ធិពលរួមបញ្ចូលគ្នាបន្ថែមទៀតដែលគេស្គាល់ថាជា គ្រាប់បែកអ៊ីដ្រូសែន ។

ស្របពេលជាមួយគ្នានោះ ចក្រភពអង់គ្លេស និងបារាំងបានសាងសង់ប្រព័ន្ធផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ហើយបញ្ជីនៃរដ្ឋដែលមានអាវុធនុយក្លេអ៊ែរបានកើនឡើងបន្តិចម្តងៗក្នុងប៉ុន្មានទសវត្សរ៍ ចាប់តាំងពីពេលនោះមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ រុស្ស៊ី នឹងមិនឲ្យ អ៊ុយក្រែន ទទួលបានអាវុធនុយក្លេអ៊ែរឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម