កីឡា
អតីតម្ចាស់ក្លឹប Chelsea នឹងត្រូវរឹបអូសទ្រព្យមែនពិត តែមានរបស់មួយប្រណិត ប៉ះពាល់មិនបាន
បន្ទាប់ពីមានដំណឹងនៃការលក់ក្លឹប Chelsea ដែលខ្លួនបានកាន់កាប់តាំងពីឆ្នាំ ២០០៣ ដោយសារតែសម្ពាធពីសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែន។ ដោយឡែកកាលពីថ្មីៗនេះ លោក Chris Bryant សមាជិកសភាមកពីគណបក្សការងារ នៃចក្រភពអង់គ្លេស បានអំពាវនាវឲ្យមានការរឹបអូសទ្រព្យសម្បត្តិ លោក Roman Abramovich ដោយនិយាយថា គាត់មិនគួរក្លាយជាម្ចាស់ក្លឹប Chelsea ទៀតទេ ជាពិសេសនោះគឺ វិមានដ៏ប្រណិតមួយនៅទីក្រុងឡុងដ៍។

ទាក់ទិននឹងបញ្ហានេះ បានធ្វើឲ្យមានការរិះគន់ជាច្រើនថាសមរម្យឬអត់។ ជាពិសេសអ្នកគាំទ្រ Chelsea មើលឃើញថា វាអយុត្តិធម៌ចំពោះអតីតប្រធានក្លឹបរូបនេះ។
ទោះយ៉ាងណាក៏ដោយ មានទ្រព្យសម្បត្តិមួយដែលលោក នឹងមិនរងផលប៉ះពាល់នោះគឺនាវាយក្ស Solaris ដែលត្រូវបានគេនិយាយថាជាលេខ១ ក្នុងពិភពប្រណីត នៅលើសមុទ្រដែលចតនៅ Barcelona ប្រទេសអេស្ប៉ាញ និងមានតម្លៃប្រហែល ៤៣០ លានផោន និងមានប្រវែង ១៤០ម៉ែត្រ ។ នាវាកម្ពស់ ៨ជាន់នេះ ជានាវាចុងក្រោយរបស់លោក Abramovich ដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ វាត្រូវបានសាងសង់នៅឯកន្លែងផលិតកប៉ាល់ Lloyd Verft នៅ Bremerhaven ប្រទេសអាល្លឺម៉ង់ ទីតាំងដែលធ្លាប់សាងសង់ មានទំហំធំជាងវិមាន Buckingham របស់ប្រទេសអង់គ្លេស។

យោងតាមគេហទំព័រ The Sun នាវា Solaris មាន ៤៨ បន្ទប់ ផ្ទុកអ្នកដំណើរ VIP ចំនួន ៣៦ នាក់ និងសមាជិកនាវិកចំនួន ៦០នាក់ បូករួមទាំងម៉ាស៊ីនដ៏ខ្លាំងបំផុតចំនួន ២ ដែលនឹងធ្វើឲ្យនាវានេះ មានថាមពលខ្លាំងបំផុតនៅក្នុងពិភពលោក។
លោក Abramovich ជាម្ចាស់ និងធ្លាប់មានទូកទេសចរណ៍ប្រណីតចំនួន ៦ ផ្សេងទៀតរួមមាន Le Grand Bleu តម្លៃ ១៣៥ លានផោន, Saszorro ១៦ លានផោន , Ektasi ១១០លានផោន, Pelorus ២៧០ លានផោន , Luna ២១០ លានផោន និង Olympia ២៥ លានផោន ។

បន្ថែមពីនេះ លោកក៏ជាម្ចាស់អាជីវកម្មឧស្សាហកម្មដែក និងការវិនិយោគជាច្រើននៅជុំវិញពិភពលោក ជាប់ចំណាត់ថ្នាក់ដោយទស្សនាវដ្ដី Forbes ជាមហាសេដ្ឋីលំដាប់ទី ១១៣ នៅលើពិភពលោក សម្រាប់ឆ្នាំ ២០២១ ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១៤.៤ ពាន់លានដុល្លារ ក្រៅពីទូកទេសចរណ៍ដ៏ប្រណិត លោកក៏មានផ្ទះ ឬវិមានផ្ទាល់ខ្លួនជាច្រើនជុំវិញពិភពលោកចាប់ពី ១ ក្នុង ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ៣ នៅប្រទេសបារាំង ៤ នៅប្រទេសរុស្ស៊ី ៣នៅសហរដ្ឋអាមេរិក សណ្ឋាគារនៅអ៊ីស្រាអែល និងវីឡាប្រណិតនៅសមុទ្រការាបៀន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថានភាពសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កាន់តែក្ដៅ ម្ចាស់ក្លឹប Chelsea សម្រេចលាលែងតំណែង
ចុចអាន៖អង់គ្លេស ស្នើដកម្ចាស់ក្លឹប Chelsea ក្រោយពិភពលោកផ្ដាច់ទំនាក់ទំនងសឹងទាំងអស់ជាមួយ រុស្ស៊ី
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


