សុខភាព
ពេទ្យបកស្រាយ ឆ្ពុង ពិតជាជួយព្យាបាលអាការកូវីដ-១៩ បានឬយ៉ាងណា?
ប្រិយមិត្តយើងមួយចំនួន ធ្លាប់ដឹង និងឮច្រើនមកហើយ អំពីការឆ្ពុងដោយប្រើស្លឹកគ្រៃ និងខ្ញី ដើម្បីព្យាបាលអាការនៃជំងឺកូវីដ-១៩។ ពាក្យចចាអារ៉ាមពីមាត់ទៅមាត់មួយ និយាយថា ការឆ្ពុងអាចជួយព្យាបាលអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ រហូតយើងឃើញមានបងប្អូនខ្លះ បានយកវិធីនេះទៅអនុវត្តផ្ទាល់ៗតែម្ដង។

តើរឿងនេះ ជាការពិតដែរទេ? តោះ! មកអានការបកស្រាយរបស់គ្រូពេទ្យ។
ចែករំលែកនៅលើគេហទំព័រ VOV វេជ្ជបណ្ឌិត Bui Le Minh នៃសកលវិទ្យាល័យ Nguyen Tat Thanh ប្រទេសវៀតណាម បានឱ្យដឹងថា ការឆ្ពុងជាមួយស្លឹកគ្រៃ និងខ្ញីពិតជាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយរោគសញ្ញាកូវីដដូចជា តឹងច្រមុះ ស្ងួតបំពង់ក ក៏ដូចជាជួយឱ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាល និងស្រស់បស់ជាងមុន។ ថ្វីត្បិតការឆ្ពុងមិនអាចជួយព្យាបាលជំងឺកូវីដពិតមែន ប៉ុន្តែការឆ្ពុងជាទៀងទាត់ នឹងមិនធ្វើឱ្យអ្នកជំងឺឈឺរ៉ាំរ៉ៃរយៈពេលយូរ។

យ៉ាងណាមិញ ដើម្បីឱ្យការឆ្ពុងមានប្រសិទ្ធភាព ប្រិយមិត្តត្រូវអនុវត្តតាមការណែនាំជាជំហានៗជាមុនសិន ទើបហុចផលបានល្អទ្វេដង។
ដើម្បីទទួលបានទឹកឆ្ពុងមួយឆ្នាំង គ្រឿងផ្សំត្រូវមានដូចជា ស្លឹកគ្រៃ ខ្ញី ក្រូចឆ្មា ជីអង្កាម ស្លឹកក្រូចថ្លុង និងជីរអង្កាម។ ទោះយ៉ាងណា គ្រឿងផ្សំទាំងនេះ អាចមានត្រឹមតែពីរមុខក៏បាន អាស្រ័យទៅលើស្ថានភាពជាក់ស្ដែង រកគ្រឿងផ្សំបានប៉ុន្មានមុខ អាចដាក់លាយគ្នាប៉ុណ្ណឹងចុះ ខណៈមួយមុខៗត្រូវមានទម្ងន់ពី ២០០ក្រាម ទៅ ៤០០ក្រាម។

បន្ទាប់មក យកគ្រឿងផ្សំទាំងអស់លាងជម្រះ កាត់ជាដុំ ឬកាត់ជាចំណិតៗ រួចដាក់ចូលក្នុងឆ្នាំងទឹក គ្របឱ្យជិត និងស្ងោរពីរបីពុះ សឹមដាក់ចុះ។ បន្ទាប់មកទៀត ត្រូវប្រើកន្សែងស្អាត និងធំល្មម គ្របក្បាល និងមុខឱ្យជិត រួចហើយដកដង្ហើមឱ្យវែងៗ ដើម្បីឱ្យចំហាយទឹក និងប្រេងសំខាន់ៗចូលទៅក្នុងច្រមុះ និងបំពង់ក។ សម្ងំឆ្ពុងឱ្យបានយ៉ាងហោច ២០នាទី រួចទុកខ្លួនឱ្យស្ងួត សឹមងូតទឹកចេញ។

វេជ្ជបណ្ឌិត Bui Le Minh ក៏បានផ្ដល់ដំបូន្មានបន្ថែម ឱ្យអ្នកជំងឺព្យាយាមឆ្ពុងយ៉ាងតិចណាស់ ៣-៤ ដងក្នុងមួយសប្ដាហ៍ ឬបើធ្វើបានរាល់ថ្ងៃ ក្នុងរយៈពេល ៧-១០ ជាប់ៗគ្នា អ្នកជំងឺនឹងធូរស្រាលច្រើន ហើយមិនសូវធ្វើទុក្ខក្នុងខ្លួន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ បានឬអត់?
ចុចអាន៖ គ្រូពេទ្យព្រមានជាថ្មី! អ្នកឆ្លងកូវីដពីមុន អាចអូសបន្លាយជិតមួយឆ្នាំ ប្រសិនបើប្រហែសខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


