ជីវិតកម្សាន្ដ
បង្ហាញខ្លួន ១ ឆ្នាំសោះ ក្រុម aespa បង្កើតកំណត់ត្រា ឈ្នះពាន ៣ ក្នុងកម្មវិធីតែមួយ
ក្រុម aespa ដែលជ្រកក្រោមផលិតកម្ម SM ទើបតែ១ឆ្នាំ បន្ទាប់ពីការបង្ហាញខ្លួនដំបូង អាចបង្កើតជោគជ័យ ដោយការឈ្នះពានរង្វាន់ចំនួន ៣ ក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីកូរ៉េលើកទី ១៩ ដែលបានធ្វើឡើងកាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២។

aespa បានបង្កើតកំណត់ត្រាថ្មីមួយ ក្លាយជាក្រុមចម្រៀងនារីដែលទទួលបានពានរង្វាន់ច្រើនជាងគេ នៅក្នុងប្រវត្តិសាស្ត្រនៃកម្មវិធី Korean Music Awards ជាមួយនឹងក្រុម Girls’ Generation និង Brown Eyed Girls ។
គួរបញ្ជាក់ថា aespa បានបង្ហាញខ្លួនជាលើកដំបូង ជាមួយនឹងបទចម្រៀង “Black Mamba” នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងទិដ្ឋភាពប្លែកពីគេនៃពិភពលោក ជាមួយនឹងរូបតំណាងរបស់ ae ។ ក្នុងនោះ aespa ត្រូវបានគេតំឡើងឋានៈថា ពិតជាសក្ដិសម ជាក្រុមនារីតំណាងជំនាន់ទី ៤ ពិតប្រាកដមែន។

មិនត្រឹមតែប៉ុណ្ណោះ aespa ក៏សម្រេចបានពានរង្វាន់ Rookie Grand Slam តាមរយៈការឈ្នះពានរង្វាន់ Rookie of the Year ពីរាល់កម្មវិធីប្រគល់រង្វាន់ចុងឆ្នាំនៅប្រទេសកូរ៉េ រួមមាន ២០២១ GAON CHART MUSIC AWARDS, HIGH1 SEOUL MUSIC AWARDS, Asia Artist Awards (AAA)។ ពានរង្វាន់ Melon Music Awards (MMA), Mnet ASIAN MUSIC AWARDS (MAMA) និង GOLDEN DISC AWARDS រួមទាំងការឈ្នះរង្វាន់ធំ ឬ Daesang ក្នុងពេលតែមួយ។

លើសពីនេះ សិល្បករ K-POP ដែលបានឈ្នះពានរង្វាន់ក្នុងព្រឹត្តិការណ៍នោះរួមមាន BTS ជាមួយនឹងពានរង្វាន់តន្ត្រីករប្រចាំឆ្នាំ ,Chungha ពានរង្វាន់អាល់ប៊ុម K-POP ល្អបំផុតពី Querencia, IU ជាមួយនឹងពានរង្វាន់ Best Pop Album ពី Lilac និងចម្រៀងប៉ុបល្អបំផុត, ពានរង្វាន់ពីបទចម្រៀង “ណាកា” នៃក្រុម AKMU ។ល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េទាំងនេះ ក្លាយជាទូតសុឆន្ទៈប្រចាំម៉ាកយីហោល្បីៗ នៅទូទាំងពិភពលោក
ចុចអាន៖Jiyeon សមាជិកក្រុម T-ara ប្រកាសរៀបការក្នុងថ្ងៃតែមួយ ដូចគូស្នេហ៍ Hyun Bin និង Son YeJin
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


