Connect with us

ព័ត៌មានជាតិ

លោក​ទេសរដ្ឋមន្រ្តី​ លី ធុជ​ នាំយក​អំណោយ​សប្បុរសធម៌​របស់​ប្រជាពលរដ្ឋខ្មែរ​រស់នៅ​អូស្រ្តាលី ​ចែកជូន​គ្រួសារខ្វះខាតនៅក្រុងបាវិត

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៦ ខែមេសា​ ឆ្នាំ២០២២​ លោកទេសរដ្ឋមន្រ្តី លី ធុជ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងបាវិត បានដឹកនាំក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ចែកអំ​ណោយ​​របស់សប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី ជូនដល់គ្រួសារ​មាន​ជីវភាព​ខ្វះខាត និងចាស់ជរាចំនួន​ ៥ភូមិ ស្មើនឹង ៦០គ្រួសារ​ ស្ថិតក្នុងសង្កាត់ច្រកម្ទេស​ ក្រុងបាវិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អំណោយសប្បុរសធម៌នេះ​ បានមកពីសមាគមន៍​ AUSTRALASIAN BUSINESS ASSOCIATION ​ដែលមានលោក​ សារ៉ា ណារី ​ជាប្រធានសមាគមន៍​ និងលោក SITH-TEE TAN​ ជាអនុប្រធាន​សមា​គមន៍ និងលោកស្រី ទីង បូរមី ជាលេខា ហើយក៏ជាអនុប្រធាន និងសមាជិកក្រុមការងារ​គណបក្ស​ប្រជាជនកម្ពុជាប្រចាំ​នៅទីក្រុងម៉ែលប៊ន​ ប្រទេសអូស្រ្តាលី​។

​ពិធីនេះ ក៏មានការចូលរួម​ពីលោក ស៊ុយ​ ជីហ៊ាង​ ប្រធានក្រុមការងារចុះមូលដ្ឋាន​សង្កាត់ច្រកម្ទេស​ ក្រុមការងារ​ចុះជួយសង្កាត់​ រដ្ឋបាលក្រុងបាវិត​ រដ្ឋបាលសង្កាត់​ និងមេភូមិ​។

​ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិត​ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូន ចំពោះ សមាគមន៍ AUSTRALASIAN BUSINESS ASSOCIATION ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានយកចិត្តទុកដាក់ និងផ្តល់នូវសន្តានចិត្តសប្បុរសជួយសម្រាលជីវភាពរស់នៅរបស់ជនជាតិខ្មែរដូចគ្នា ដែលកំពុងមានជីវភាពខ្វះខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម